**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដមបណ្ឌិត ជា ចាន់តូ អញ្ជើញបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅខេត្តកំពង់ធំ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅខេត្តកំពង់ធំ ដោយមានការចូលរួមពីតំណាងរាស្រ្តជាប់ឆ្នោត សមាជិកព្រឹទ្ធសភា ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្ស គ្រប់ផ្នែក គ្រប់ថ្នាក់ និងសមាជិក សមាជិកាគណបក្ស ក្នុងខេត្តកំពង់ធំ ចំនួន ២,១៦០នាក់។

ឯកឧត្តមបណ្ឌិតប្រធាន បានអបអរសាទរដល់ជ័យជំនះនៃការបោះឆ្នោត និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សទាំងអស់ នៃខេត្តកំពង់ធំ ដែលបានធ្វើការងារយ៉ាងសកម្ម ដើម្បីទទួលបានការគាំទ្រពីប្រជាជន ជាពិសេសបានផ្តាំផ្ញើឲ្យបន្តចុះមូលដ្ឋានជាប្រចាំ និងចូលរួមជាមួយរដ្ឋាភិបាលក្នុងអាណត្តិថ្មី ក្នុងការបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ។

ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្រ្តជាប់ឆ្នោត មណ្ឌលខេត្តកពង់ធំ បានចូលរួមយោបល់ នៅក្នុងរបាយការណ៍បូកសរុប និងបានសង្កត់ធ្ងន់លើការលើកកម្ពស់ការងារសង្គមកិច្ច និងសេវាសុខាភិបាល ជូនប្រជាជន ក្រោមក្របខណ្ឌនៃអាទិភាពរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមក៏បានរំលឹកទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ដែលបានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ធំ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ជូនប្រជាពលរដ្ឋសរុប​ ៣៦១០នាក់ ដោយមានការចូលរួមសម្របសម្រួលដោយ លោកជំទាវ ឃួន ឃុនឌី សមាជិការព្រឹទ្ធសភា ឯកឧត្តម ញឹក បានខេង និងឯកឧត្តម ងួន រាសី​ អភិបាលរងខេត្ត ដែលជាតំណាង ឯកឧត្តម ងួន​ រតនៈ​ អភិបាលខេត្តកំពង់ធំ​ មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត សមាគមប្រឹក្សាសុខភាពប្រជាជន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងកងកម្លាំង។

ឯកឧត្តម សួស យ៉ារ៉ា នឹងព្យាយាមអញ្ជើញគ្រូពេទ្យស្ម័គ្រចិត្តមកជួយពិនិត្យ និងព្យាបាលជូនប្រជាជនក្នុងខេត្តកំពង់ធំ ជាបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង