ឯកឧត្តម ស៊ន សារុន ដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តការងាររបស់អង្គភាពច្រកចេញចូលតែមួយសាលាខេត្តមណ្ឌលគិរី
ភ្នំពេញ៖ ឯកឧត្តម ស៊ន សារុន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃចន្ទ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រជុំពង្រឹងការអនុវត្តការងាររបស់អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត លោក ប្រធានអង្គភាពច្រកចេញចូលតែមួយ អង្គភាពលទ្ធកម្មខេត្ត នាយកទីចាត់អន្តរវិស័យ មន្រ្តីជួរមុខ និងមន្រ្តីជួរក្រោយ នៃអង្គភាពច្រកមកពីគ្រប់វិស័យ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសុខដុម អគាររដ្ឋបាលខេត្ត ៕