**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤**ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា**នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ**កម្ពុជាស្នើឱ្យកោះម៉ាសាល់ ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ**កម្ពុជា-វៀតណាម រួមគ្នាលើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ**រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ**ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង**បណ្ឌិត កៅ ថាច ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីគ្រប់ប្រភេទក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យាភាស៊ីគ្រប់ប្រភេទក្នុងខេត្ត។ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សមាគមដឹកជញ្ជូនទេសចរណ៍ជលយាន្ត និងម្ចាស់អាជីវកម្មក្នុងខេត្ត។

តាមលិខិតបេសកកម្មលេខ ០៦១សហវ.អទច ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីកិច្ចសន្យា និងសៀវភៅបន្ទុកភាស៊ីគ្រប់ប្រភេទនៅក្នុងខេត្តព្រះសីហនុ មានចំនួន ៦ ក្នុងនោះរួមមាន៖ ១.ចំណតរថយន្តស្រុកព្រៃនប់, ២.សត្តឃាតដ្ឋាន ក្រុងព្រះសីហនុ, ៣.ផ្សារវាលរេញ, ៤.គ្រប់គ្រងធ្វើអាជីវកម្មបន្ទប់ទឹកសាធារណៈឆ្នេរអូឈើទាល ក្រុងព្រះសីហនុ, ៥.ចំណតរថយន្តក្រុងព្រះសីហនុ និង៦.ការធ្វើអាជីវកម្មទូកទេសចរណ៍នៅខេត្តព្រះសីហនុ។ ក្នុងនោះបងប្អូនអាជីវករបានសន្យាធ្វើការកែលម្អចាក់សាបនៅទីតាំងរបស់ខ្លួន និងរៀបចំឯកសារផ្ទេសិទ្ធិគ្រប់គ្រងអាជីវកម្មភាស៊ីសត្តឃាតដ្ឋានឱ្យស្របតាមនីតិវិធី។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការណែនាំឱ្យអ្នកវិនិយោគត្រូវសហការឱ្យបានល្អជាមួយមន្ទីរជំនាញពាក់ព័ន្ធ តាមកិច្ចសន្យា និងសៀវភៅបន្ទុក និងត្រូវជួសជុល និងថែទាំជាប្រចាំទីតាំងរបស់ខ្លួនរហូតដល់ចប់កិច្ចសន្យា ដោយឡែកចំពោះចំណតរថយន្តក្រុងព្រះសីហនុ ឱ្យរៀបចំធ្វើការដេញថ្លៃគ្រប់គ្រងសម្រាប់ឆ្នាំ២០២៤ខាងមុខ ទន្ទឹមនោះយើងត្រូវរៀបចំកសាងផែនៅលើកោះមានដូចជា ផែទេសចរណ៍កោះរ៉ុង និងកោះរ៉ុងសន្លឹម ដើម្បីបំរើឱ្យការដឹកជញ្ជូនភ្ញៀវទេសចរណ៍ឱ្យមានភាពកក់ក្តៅ ដោយសារបច្ចុប្បន្នយើងមានកំពង់ផែទេសចរណ៍នៅលើដីគោក ដែលវិនិយោគដោយអ្នកឧកញ៉ា ទៀ វិចិត្រ យើងក៏ត្រូវរៀបចំផែទេសចរណ៍អន្តរជាតិសម្រាប់ភ្ញៀវទេសចរណ៍តាមនាវាទេសចរណ៍បរទេសដែលនាំភ្ញៀវចូលចត ទស្សនកិច្ចនៅខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត ឱ្យរៀបចំបង្កើតគណៈកម្មការចំនួនពីរ ក្នុងនោះ គណៈកម្មការចុះពិនិត្យការកែលម្អទីតាំងរបស់បងប្អូនអាជីវកម្មខាងលើ និងគណៈកម្មការមួយទៀត គឺកែលម្អកំពង់ផែទាំងនៅលើគោក និងនៅដែនកោះជាការប្រមូលផ្តុំ ដើម្បីបំរើសេវាទេសចរណ៍ឱ្យមានសោភ័ណភាព បរិស្ថានកាន់តែល្អប្រសើរនាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង