សម្ដេចតេជោជឿថា គណៈរដ្ឋមន្រ្ដីថ្មី មានលទ្ធភាពដឹកនាំកម្ពុជា ជាមួយកិច្ចការនៅសេសសល់ និងការងារថ្មីៗបន្ថែមទៀត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា គណៈរដ្ឋមន្រ្ដីថ្មី គឺមានលទ្ធភាពក្នុងការដឹកនាំប្រទេសកម្ពុជា ជាមួយនឹងកិច្ចការដែលនៅសេសសល់ និងកិច្ចការងារថ្មីៗបន្ថែមទៀត ដែលនេះ គឺជាអម្រែករបស់ថ្នាក់ដឹកនាំ សម្រាប់អាណត្តិទី៧នេះ។
ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២២ សីហានេះ សម្ដេចតេជោ មានជំនឿជឿជាក់ថា រាជរដ្ឋាភិបាលថ្មីនឹងមានភាពរហ័សរហួន ទៅដល់គោលដៅ ដែលក្នុងឆ្នាំ ២០៣០ កម្ពុជានឹងក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ កម្ពុជានឹងក្លាយទៅជាប្រទេស មានចំណូលកម្រិតខ្ពស់តែម្ដង ៕