សម្ដេចតេជោ ហ៊ុន សែន មានបំណងប្រាថ្នាចង់ឃើញអ្នកបន្តវេន ធ្វើឱ្យសម្រេចបាននូវកិច្ចការសំខាន់ ២យ៉ាង
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន មានបំណងប្រាថ្នាចង់ឃើញអ្នកបន្តវេន ធ្វើឱ្យសម្រេចបាននូវកិច្ចការសំខាន់ពីរយ៉ាង ។
ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២២ សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កិច្ចការសំខាន់ទាំង ២យ៉ាងនោះរួមមាន៖ ទី១-បន្តថែរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាចំណុចមូលដ្ឋានគ្រឹះ និង២-សម្រេចឱ្យបាននូវការចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់តែម្ដង និងអត្រានៃភាពក្រីក្រ ត្រូវកាត់ បន្ថយឱ្យដល់សូន្យ ។