សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីការខកចិត្តចុងក្រោយ របស់សម្ដេចក្នុងពេលកាន់តួនាទីជានាយករដ្ឋមន្រ្ដី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការខកចិត្តចុងក្រោយ របស់សម្ដេចក្នុងពេលកាន់តួនាទីជានាយករដ្ឋមន្រ្ដីនោះ គឺនូវត្រង់ថាកម្ពុជាដែលធ្លាប់មានកំណើនស្ថិរភាព និងមានការលូតលាស់សេដ្ឋកិច្ចជាង ៧ ភាគរយក្នុងមួយឆ្នាំ ប៉ុន្ដែវិបត្តិកូវីដ-១៩ បានធ្វើឱ្យមានការរារាំងដល់សេដ្ឋកិច្ចកម្ពុជា ហើយអត្រាក្រីក្រដែលធ្លាក់ចុះដល់១០ ភាគរយទៅហើយនោះបានកើនឡើងវិញ។
ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២២ សីហានេះ សម្ដេចតេជោ បានមានប្រសាសន៍ថា ជាមួយគ្នានេះប្រាក់សន្សំជាង ៤ពាន់លានដុល្លារ ដែលសម្ដេចគ្រោងទុកសាងសង់ហេដ្ឋរចនាសម្ព៏ន្ធក៏ត្រូវបាត់បង់ ដែលត្រូវយកមកជួយដល់ប្រជាជន។ សម្ដេច ក៏មានការសោកស្ដាយ ចំពោះការបាត់បង់ប្រជាជនជាង ៣ពាន់នាក់ ក្នុងវិបត្តិកូវីដ១៩នេះផងដែរ ៕