ឯកឧត្តម សក់ សេដ្ឋា សូមអបអរសាទរ ឯកឧត្តម ស សុខា ដែលត្រូវបានតែងតាំងជា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានផ្ញើសារជូនចំពោះ ឯកឧត្តម ស សុខា ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ឯកឧត្តម ស សុខា ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសតាំង ជារដ្ឋមន្ដ្រីក្រសួងហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។ ក្រោយទទួលបានការបោះឆ្នោត ផ្តល់សេចក្ដីទុកចិត្តពីរដ្ឋសភា, ព្រះមហាក្សត្រ នៃកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯកឧត្តម ស សុខា ជារដ្ឋមន្ដ្រីក្រសួងនេះតែម្ដង។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា ឯកឧត្ដមរដ្ឋមន្ដ្រី និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារ ជាទីស្រឡាញ់ជួបតែសេចក្ដីសុខ សុភមង្គល ជោគជ័យសម្រាប់ភារកិច្ចថ្មី និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕