លោកជំទាវ លឹម រស្មី ផ្ញើសារអបអរសាទរជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសត្រូវបានសមាជិករដ្ឋសភា បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា
ភ្នំពេញ៖ លោកជំទាវ លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមសម្ដែងនូវការអបអរសាទរដ៏ កក់ក្តៅបំផុតជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសដែលត្រូវបានសមាជិក សមាជិការដ្ឋសភា នីតិកាលទី៧ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកជំទាវកិតិ្តសង្គហបណ្ឌិត រដ្ឋសភា នីតិកាលថ្មី ពិតជាដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិ សិទ្ធទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សេរីសួស្តី ជ័យមង្គល គ្រប់ប្រការជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមាន ជន្មាយុយឺនយូរសុខុមាលភាពល្អបរិបូរណ៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរ ការដឹកនាំរដ្ឋសភា សំដៅរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព សម្បូណ៍សប្បាយ រុងរឿង និងប្រទេស ជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ ៕