**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំពិធីប្រកាសដាក់ឲ្យប្រើប្រាស់សៀវភៅគោលជំនាញច្រកទ្វារផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសដាក់ឲ្យប្រើប្រាស់សៀវភៅគោលជំនាញច្រកទ្វារផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍។

អញ្ជើញចូលរួមក្នុងពិធីខាងលើនេះរួមមាន ឯកឧត្តម-លោកជំទាវ អគ្គនាយករងអន្តោប្រវេសន៍ ប្រធាន-អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ និងនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំណុះនាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងកែសម្រួលខ្លឹមសារសៀវភៅគោលជំនាញកិច្ចការច្រកទ្វារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើសេចក្តីរាយការណ៍អំពីដំណើរការនៃការរៀបចំចងក្រងសៀវភៅគោលជំនាញច្រកទ្វារផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដោយបានបញ្ជាក់អំពីគោលបំណងនៃការរៀបចំចងក្រងសៀវភៅគោលនេះ គឺសម្រាប់ធ្វើជាឯកសារផ្លូវការមួយបម្រើដល់ការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលបំពេញការងារនៅតាមបណ្តាច្រកទ្វារអន្តរជាតិទាំងអស់នៅទូទាំងប្រទេស ឱ្យយល់ដឹងអំពីជំនាញនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ច ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាតិ និងបទដ្ឋានអន្តរជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានគូសបញ្ជាក់អំពីខ្លឹមសារសំខាន់ៗនៅក្នុងសៀវភៅគោលជំនាញកិច្ចការច្រកទ្វារ ដែលមានចំនួន ០៧មេរៀន ក្នុងនោះរួមមាន៖
-មេរៀនទី១៖ ការគ្រប់គ្រង និងលក្ខណៈការងាររបស់ច្រកទ្វារ
-មេរៀនទី២៖ លក្ខខណ្ឌ និងបែបបទនីតិវិធីត្រួតពិនិត្យការចេញ-ចូល ឆ្លងកាត់ច្រកទ្វារចំពោះអ្នកដំណើរ
-មេរៀនទី៣៖ លក្ខខណ្ឌ និងបែបបទនីតិវិធីត្រួតពិនិត្យការចេញ-ចូល ឆ្លងកាត់ច្រកទ្វារចំពោះមធ្យោបាយដឹកជញ្ជូន
-មេរៀនទី៤៖ ការវាយតម្លៃ និងនីតិវិធីសម្ភាសន៍ជាមួយអ្នកដំណើរ
-មេរៀនទី៥៖ ការស៊ើបអង្កេតវិនិច្ឆ័យករណីរឿងហេតុនៅច្រកទ្វារព្រំដែន
-មេរៀនទី៦៖ ការប្រមែប្រមូល ថែរក្សា និងវិនិច្ឆ័យភស្តុតាង
-មេរៀនទី៧៖ វិន័យរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ពេលជួបប្រាស្រ័យជាមួយអ្នកដំណើរ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានធ្វើការសង្កត់ធ្ងន់អំពីសារៈសំខាន់នៃសៀវភៅគោលជំនាញកិច្ចការច្រកទ្វារដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺពិតជាមានគុណតម្លៃ និងគុណប្រយោជន៍សម្រាប់មន្ត្រីនគរបាលអន្តោប្រវេសន៍គ្រប់ៗរូប យកទៅសិក្សារៀនសូត្រស្វែងយល់បន្ថែមឱ្យបានកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងជំនាញរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលបំពេញការងារនៅតាមច្រកទ្វារអន្តរជាតិនានា។

ព្រមជាមួយនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានស្នើដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ឱ្យយកចិត្តទុកដាក់សិក្សាអំពីមេរៀនទាំងអស់ដែលមាននៅក្នុងសៀវភៅគោលនេះ និងត្រូវខិតខំបំពេញការងាររបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរឡើង ក៏ដូចជារួមចំណែកក្នុងការទទួលបដិសណ្ឋារកិច្ច និងបម្រើសេវាអន្តោប្រវេសន៍ជូនពលរដ្ឋខ្មែរ និងភ្ញៀវអន្តរជាតិ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ស័ក្តិសមជាមន្ត្រីនគរបាលអន្តោប្រវសន៍។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គនាយកអន្តោប្រវេសន៍ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូបង្គោល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមការងារត្រួតពិនិត្យកែសម្រួលខ្លឹមសារសៀវភៅគោលជំនាញកិច្ចការច្រកទ្វារទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ និងចំណាយពេលវេលាក្នុងការស្រាវជ្រាវ និងរៀបចំចងក្រងសៀវភៅគោលនេះឡើង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅគោលជំនាញច្រកទ្វារផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក និងបានធ្វើប្រគល់សៀវភៅជានិមិត្តរូបជូនដល់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង