ឯកឧត្ដម វេង សាខុន គោរពអបអរសាទរ សម្ដេច ហេង សំរិន ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជាប្រធានកិត្តិយសនៃក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ភ្នំពេញ៖ ឯកឧត្ដម វេង សាខុន សមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាម បានផ្ញើសារចូលរួមសម្តែងនូវអំណរសាទរជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជា ប្រធានកិត្តិយស នៃក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយប្រោះព្រំបីបាច់ថែរក្សាការពារ និងប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្ដេច ហេង សំរិន និងសម្ដេច សៅ ទី ហេង សំរិន ព្រមទាំង បុត្រា បុត្រី សូមបានប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕