បណ្ឌិត គិន ភា ផ្ដល់ជូនសៀវភៅ “សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា” ដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ គរុកោសល្យហឺណាន
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដាននយោបាយនៅកម្ពុជា បានជូនសៀវភៅ “សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា” ច្បាប់បោះពុម្ភផ្សាយជាភាសាអង់គ្លេស ដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ជូនបណ្ណាល័យសាកលវិទ្យាល័យ និងជូនដល់និស្សិតអាស៊ាននិងនិស្សិតចិន ដែលចូលរួមកម្មវិធីបោះជំរុំទាំងអស់ សរុបចំនួន ៦០ក្បាល។
ការផ្ដល់ជូនសៀវភៅនេះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីបើកកម្មវិធីបោះជំរុំរដូវក្តៅយុវជនឆ្នើមអាស៊ាន-ចិន ឆ្នាំ២០២៣ ដែលរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងរដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យគរុកោសល្យហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅខេត្តហឺណាន៕