អ្នកឧកញ៉ា ឡាវ កាង អបអរសាទ និងជូនពរឯកឧត្តម សាយ សំអាល់ ក្នុងឱកាសឡើងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងដែនដី សម្រាប់នីតិកាលទី៧
ភ្នំពេញ៖ អ្នកឧកញ៉ា ឡាវ កាង អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរ និងគាំទ្រដោយស្ម័គ្រស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម សាយ សំអាល់ ក្នុងឱកាសឡើងកាន់តំណែងជាផ្លូវការជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ ។
ក្នុងឱកាសដ៏ឧត្ដុងឧត្ដមប្រសើរថ្លៃថ្លានេះ ខ្ញុំបាទនិងក្រុមគ្រួសារសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយអភិបាលគ្រប់គ្រងថែរក្សា ប្រោះព្រំ ប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕