ឯកឧត្តមសន្ដិបណ្ឌិត ខៀវ សុភ័គ ផ្ញើលិខិតអបអរសាទរឯកឧត្តម សក់ សេដ្ឋា ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងជា ទេសរដ្ឋមន្ត្រី
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ បានផ្ញើលិខិតអបអរសាទរ និងគោរពជូនពរជូនចំពោះ ឯកឧត្តម សក់ សេដ្ឋា ដែលត្រូវបានរដ្ឋសភាជាតិ នីតិកាលទី៧ ផ្ដល់សេចក្តីទុកចិត្តគាំទ្រជាសមាជិករាជរដ្ឋាភិបាល និងត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងមុខតំណែងជា ទេសរដ្ឋមន្ត្រី៕