ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ឈន សាណាត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់តែងតាំង ឯកឧត្ដម ឈន សាណាត ឋានន្ដរស័ក្ដិ ឧត្តមអគារនុរក្សថ្នាក់លេខ១ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។
សូមជម្រាបថា ការតែងតាំងឯកឧត្ដម ឈន សាណាត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៅពេលនេះ ជំនួសឯកឧត្ដម ឆែម សាវុធ ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។