**ប្រទេសរុស្ស៊ី បើកការវាយប្រហារ ដោយមីស៊ីលលើកដំបូងរបស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន**គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បង្ហាញបញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទី១**កម្ពុជា-ហូឡង់ ប្តេជ្ញាពង្រឹងឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**ទេសចរចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកសិក្ខាសាលា ស្ដីពីបញ្ហាប្រឈម ក្នុងការទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម វិស័យកមន្តសាល

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា វិស័យឯកជន ក៏ជាតួអង្គដ៏សំខាន់មួយក្នុងការជំរុញ នវានុវត្តន៍ និងជាអ្នកបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គម និងបរិស្ថានដែលយើងជួបប្រទះ។

ការថ្លែងនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា ស្ដីពីបញ្ហាប្រឈម ក្នុងការទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម វិស័យកមន្តសាល ក្នុងខេត្តបន្ទាយមានជ័យ សិក្ខាសាលាជាតិជាស៊េរី ស្តីពីការអភិវឌ្ឍន៍ វិស័យឯកជន ក្នុងភាគពាយ័ព្យនៃប្រទេសកម្ពុជា នៃកម្មវិធីពង្រឹងភាពប្រកួតប្រជែង នៃសហគ្រាសជាតិ (ICONE)។

សិក្ខាសាលានេះប្រព្រឹត្តទៅដោយមានការចូលរួមលោកបណ្ឌិត ស្តេហ្វាន់ ហាន់ហ្សឺលម៉ាន់ ប្រធានក្រុមការងារ GIZ – ICONE លោក លោកស្រីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា−សឹង្ហបូរី ថ្នាក់ដឹកនាំ តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលជាសមាជិកក្រុមការងារកម្មវិធី ICONE ថ្នាក់ខេត្ត រួមមានខេត្ត បន្ទាយមានជ័យ បាត់ដំបង និងសៀមរាប លោក-លោកស្រីតំណាងសមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសដែលបានអញ្ជើញចូលរួមសិក្ខាសាលា សាលប្រជុំសាលាខេត្តបន្ទាយមានជ័យថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយនូវ រាល់បញ្ហាប្រឈមនានាក្នុងដំណើការអភិវឌ្ឍ រវាងរដ្ឋនិងវិស័យឯកជន ព្រោះថាវិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់ ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការអភិវឌ្ឍ តាមរយៈការបង្កើតការងារ ការផ្តល់ទំនិញ និងសេវាកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាដើម។

នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះ GIZ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, និងមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា–សិង្ហបូរី ដែលបានផ្ដល់ការគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការបណ្តុះបណ្តាលកសាងសមត្ថភាពក្នុងការអនុវត្តសកម្មភាពអភិវឌ្ឍនៅក្នុងខេត្ត ទាំងរដ្ឋនិងវិស័យឯកជន ហើយដែលចំពោះមុខនេះ គឺកំពុងផ្តោតលើការអភិវឌ្ឍសហគ្រាសមកពីវិស័យទេសចរណ៍ ឧស្សាហកម្មធុនស្រាល ព្រមទាំងការកែច្នៃកសិផល និងចំណីអាហារជាដើម។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលាដ៏នេះ ជាសិក្ខាសាលាមានលក្ខណៈផ្លែកជា «ស៊េរី» ពោលគឺតាមលំដាប់នៃប្រធានបទ និងតាមទីកន្លែងនៃខេត្តគោលដៅទាំង៣រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ និងបាត់ដំបង ៕

អត្ថបទដែលជាប់ទាក់ទង