**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ សហសេវឹកក្នុងរាជរដ្ឋាភិបាល ត្រូវ​ប្ដេជ្ញា​ប្រឹងប្រែងឲ្យអស់សមត្ថភាព បំពេញបេសកកម្ម​ជាតិ ឱ្យបានសម្រេចជោគជ័យ

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់សហសេវឹកក្នុងរាជរដ្ឋាភិបាល ត្រូវ​ប្ដេជ្ញា​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លាបំផុតឱ្យអស់សមត្ថភាព ដើម្បីបំពេញបេសកកម្មជាតិដ៏ឧត្តុង្គ​ឧត្តម​នេះ ដើម្បី​ឱ្យ​បានសម្រេចជោគជ័យ ដ៏ត្រចះត្រចង់ក្នុងអាណត្កិថ្មី ដែលប្រជាពលរដ្ឋ​ប្រគល់​ជូនតាម​រយៈការបោះឆ្នោត ។

តាមរយៈសុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ដល់យុត្តិធម៌ ជំនឿទុកចិត្ដ និងការគាំទ្រ​យ៉ាងរឹងមាំចំពោះគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រ​ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ដើម្បីឱ្យ​គណ​បក្សប្រជាជនកម្ពុជា មានលទ្ធភាពដឹកនាំរាជរដ្ឋាភិបាល​និងបម្រើជាតិមាតុភូមិបន្តទៅទៀត​ជាមួយភាពកាន់តែស្វាហាប់និ ងការប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងដើម្បីកសាង ការពារនិង អភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានថ្លែងបញ្ជាក់ថា ជាការពិត​ការបោះឆ្នោតកន្លងទៅនេះបាន ប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវដោយសេរី ​និងយុត្តិធម៌គ្មាន​អំពើ​ហិង្សា គ្មានការគំរាម ជាពិសេសមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ​រហូតដល់ជាង ៨ លាន ២សែននាក់ ត្រូវជាប្រមាណ៨៤,៥៤ភាគរយ នៃបញ្ជីឈ្មោះបោះ​ឆ្នោត​របស់ គ.ជ.ប ខណៈសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា​មានរហូត ៨២,៣ភាគ​រយ។
ឯកឧត្ដមនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បន្ថែមថា ច្បាស់ណាស់ថា លទ្ធផលនេះ​គឺជា​ការឆ្លុះបញ្ចាំងឱ្យឃើញ​នូវឆន្ទៈនៃការគាំទ្រដ៏ពេញទំហឹង និងមោះមុតពីប្រជាពលរដ្ឋ​ភាគ​ច្រើន លើសលប់​និងពីគ្រប់មជ្ឈដ្ឋានលើកិច្ចដំណើរការប្រជាធិបតេយ្យដ៏ត្រឹម​ត្រូវ​ និង​ទៀងទាត់របស់កម្ពុជាក៏ដូចជាការជឿទុកចិត្តដ៏ធំធេងនៅក្នុងថ្ងៃនេះ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានអះអាងថា ជាការពិតការគាំទ្រ​ជឿទុក​ចិត្ត​ដ៏ធំធេងមានន័យមិនត្រឹមតែជាការលើកទឹកចិត្តដ៏មហិមាចំពោះរាជរដ្ឋាភិ​បាលដឹកនាំ​ដោ យគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែក៏ជាការទទួលខុសត្រូវធំបំផុតរបស់​យើងទាំង​អស់គ្នានៅក្នុងការបំពេញបេសកកម្មសម្រាប់ជាតិដ៏ឧត្តុង្គឧត្តមឆ្លើយតបនឹងបំណងប្រាថ្នា របស់ប្រជាជនយើង ជាពិសេសការធានាបន្តរក្សាបានរឹងមាំនូវសន្តិភាព ស្ថិរភាព សណ្តាប់​ធ្នាប់ ព្រមទាំងការបន្តជំរុញកែលម្អជីវិត ជីវភាពរបស់ប្រជាជននិងការអភិវឌ្ឍ​
ឈានឡើង​ឥតឈប់ឈររបស់ប្រទេសជាតិ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្ដីបាន​សង្កត់​ធ្ងន់ថា៖ «អាស្រ័យហេតុនេះ យើងទាំងអស់គ្នា ជាសហសេវឹកក្នុងរាជរដ្ឋាភិបាលត្រូវ​ប្ដេជ្ញា​ប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតឱ្យអស់សមត្ថភាពនៅក្នុងស្មារតី សាមគ្គីស្អិតរមួត និងស ហប្រតិបត្តិការល្អនិងការសម្រាប់សម្រួលប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីបំពេញបេសកកម្ម​ជាតិ​ដ៏ឧត្តុង្គឧត្តមនេះ ឱ្យបានសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងអាណត្កិថ្មីដែល​ប្រជា​ពលរដ្ឋយើងដ៏ច្រើនកុះករបានប្រគល់ជូន» ៕

អត្ថបទដែលជាប់ទាក់ទង