**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ**ប្រទេសចិនដើរយ៉ាងលឿនដើម្បីរក្សាស្ថិរភាពទីផ្សារចំពេលមានភាពចលាចលផ្នែកហិរញ្ញវត្ថុពិភពលោក**ក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅខេត្តសៀមរាប**លោក ត្រាំ និងលោក បេនចាមីន ជួបប្រជុំគ្នានៅសេតវិមាន ស្ដីពីវិបត្តិចំណាប់ខ្មាំងនៅតំបន់ Gaza និងពន្ធរបស់អាមេរិក លើទំនិញអ៊ីស្រាអែល**កប៉ាល់ហ្វីលីពីនបានបណ្តេញចេញ បន្ទាប់ពីបង្កហេតុនៅជិត Huangyan Dao**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**មន្ដ្រីជាន់ខ្ពស់មហាផ្ទៃ ណែនាំអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំសង្រ្កាន្តវត្តភ្នំ**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវលើកកម្ពស់ការគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារ ព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី**ឯកឧត្តម ហេង សួរ ជួបពិភាក្សាជាមួយជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ**បុណ្យចូលឆ្នាំខ្មែរ សមត្ថកិច្ចនៅតែរឹតបន្តឹងច្បាប់ចរាចរណ៍ ពិសេសការបន្តចាប់ជាតិស្រវឹង**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ» ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និង រក្សាចីរភាព

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ សីហានេះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលដាក់ចេញ “យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និង រក្សាចីរភាព។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ២៥ ឆ្នាំ កន្លងមក និង ការពិនិត្យវាយតម្លៃនិន្នាការតំបន់ និងសកល ជាមួយនឹងការប្រមើលទៅមុខ ២៥ ឆ្នាំ សំដៅ ឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជន ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០, រាជរដ្ឋាភិបាលដាក់ចេញ “យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និង រក្សាចីរភាព» ។

ឯកឧត្ដមបណ្ឌិតបន្តថា ជារួមយុទ្ធសាស្ត្របញ្ចកោណ គឺជា យុទ្ធសាស្ត្រសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរ ដាក់ចេញ និងអនុវត្ត ជា ៥ ដំណាក់កាល បន្តបន្ទាប់ និងត្រូវបានតម្រង់ និងសម្របសម្រួលទៅតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃនីតិកាលនីមួយៗ នៃរដ្ឋសភា។ ដំណាក់កាលនីមួយៗ នឹង ត្រូវបានកែសម្រួល ដោយផ្អែកលើបរិការណ៍ជាក់ស្តែង នៅក្នុងប្រទេស, តំបន់ និងពិភពលោក ព្រមទាំងបទពិសោធន៍នៃការអនុវត្តពីដំណាក់កាលមុនៗ ដោយសម្លឹងទៅមុខ ឆ្ពោះទៅសម្រេច ឱ្យបាននូវគោលដៅនៃការកសាងជាតិស្របតាម ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងក្របខណ្ឌនៃការគិតគូរជារួមខាងលើ, សម្រាប់រយៈពេល ៥ ឆ្នាំដំបូង ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយយោងលើភាពចាំបាច់ ជាក់ស្ដែង នៅក្នុងទិដ្ឋភាពសំខាន់ៗ ដូចខាងក្រោម៖

១. ភាពចាំបាច់ ក្នុងការបន្តពង្រឹង និងពង្រីកសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល សម្រេចបាននៅក្នុងនីតិកាលកន្លងមក នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត ចតុកោណ ទាំង ៤ ដំណាក់កាល តាមរយៈ ការការពារឱ្យបានដាច់ខាត និង ការបន្តពង្រឹងនូវ សុខសន្តិភាព, ស្ថិរភាពនយោបាយ និង សណ្តាប់ធ្នាប់សង្គម; ការពង្រឹងការគោរពច្បាប់ និង វិធាននៃច្បាប់, ការលើកស្ទួយនីតិរដ្ឋ, សិទ្ធិសេរីភាព, សេចក្ដីថ្លៃថ្នូររបស់មនុស្ស និង លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និង ការអនុវត្តវិធានការជាក់ស្តែងនានា សំដៅលើកកម្ពស់កម្រិត ជីវភាព និង សុខុមាលភាពប្រជាជន, ជាពិសេស ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រសិទ្ធភាព នៃអភិបាលកិច្ច, ស្ថាប័ន និង យុត្តិធម៌សង្គម ព្រមទាំងការពង្រឹងភាពស្អាតស្អំ និង គុណភាព សេវាសាធារណៈ។

២. ភាពចាំបាច់ ក្នុងការបន្តកែទម្រង់សា្ថប័ន និងអភិបាលកិច្ច ឱ្យសម្រេចបាននូវ រដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ ហើយបំពេញ ការងារនៅក្នុង “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងធានាបាននូវប្រសិទ្ធភាពខ្ពស់ នៅក្នុង គ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន, ទាំងការដឹកនាំ, ការសម្របសម្រួល, ការត្រួតពិនិត្យ និង ការវាយតម្លៃ លើការអនុវត្តគោលនយោបាយ និង យុទ្ធសាស្ត្រនានា នៅក្នុងបរិការណ៍ន ការវិវត្តប្រែប្រួលយ៉ាងរហ័សនៃសភាពការណ៍សង្គម-សេដ្ឋកិច្ច, ទាំងក្នុង និង ក្រៅប្រទេស។

៣. ភាពចាំបាច់ ក្នុងការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម ដោយផ្តោតជាសំខាន់លើការកសាងមូលធនមនុស្សរឹងមាំ, ពិសស តាមរយៈការកែទម្រង់វិស័យអប់រំ និង វិស័យសុខាភិបាល; ការបង្កើនផលិតភាពសេដ្ឋកិច្ច; ការ- លើកកម្ពស់ចំណេះដឹងរបស់ប្រជាជន និង សមត្ថភាពជំនាញរបស់ពលករ; ការពង្រឹងអភិបាលកិច្ច វិស័យឯកជន និង ធុរកិច្ច; និង ការលើកកម្ពស់ការតភ្ជាប់ ព្រមទាំងការជំរុញអភិវឌ្ឍហេដ្ឋា-រចនាសម្ព័ន្ធគ្រប់ប្រភេទ, ទាំងរឹង និង ទន់, រួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលផង, ដើម្បី ឈានទៅបង្កើតឡើងនូវម៉ូដែលថ្មីនៃកំណើន ដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និងនវានុវត្តន៍។៤. ភាពចាំបាច់ ក្នុងការបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ភាពប្រកួតប្រជែងរបស់ កម្ពុជា និង ក្នុងការកសាងភាពធន់ទៅនឹងការប្រែប្រួលនៃកត្តាសង្គម-សេដ្ឋកិច្ច និង កត្ត បរិស្ថានធម្មជាតិ ដើម្បីពង្រឹងមូលដ្ឋានកំណើនសេដ្ឋកិច្ច និង ធានាចីរភាពនៃកំណើនខ្ពស់ តាម- រយៈការបង្កើនតម្លៃបន្ថែម ក្នុងវិស័យចន្ទល់កំណើនសេដ្ឋកិច្ចដែលមានស្រាប់ និង វិស័យ ផ្សេងទៀតដែលកម្ពុជាមានសក្តានុពល; ការជំរុញការវិនិយោគក្នុងវិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម; ការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និង ឧស្សាហូបនីយកម្ម; ការលើកកម្ពស់ ការប្រកួតប្រជែងស្មើភាព និង ការលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា ការកសាង ភាពធន់ទល់នឹងគ្រោះអាសន្ន និង វិបត្តិនានា; ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ និង ការទូត និង ការធ្វើសមាហរណកម្មស៊ីជម្រៅ ទៅក្នុង តំបន់ និង សកលលោក សំដៅ ទាញយកផលប្រយោជន៍សេដ្ឋកិច្ច និង សង្គម ឱ្យបានជាអតិបរមាជូនប្រទេសជាតិ។

៥. ភាពចាំបាច់ ក្នុងការដាក់ចេញនូវ របៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយមួយ នៃ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា” ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការបន្តដំណើរឈានទៅសម្រេចបាននូវ ចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង