**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

សិក្ខាកាមមកពីសាកលវិទ្យាល័យជាតិបាត់ដំបងប្រមាណជាង៦០នាក់ ចុះទស្សនកិច្ចសិក្សានៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ក្នុងខេត្តព្រះសីហនុ ដើម្បីស្វែងយល់បន្ថែមអំពីការសាងសង់ និងបច្ចេកវិទ្យាថ្មីចុងក្រោយ MABR

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅទីតាំង ស្ថានីយ៍ប្រព្រឹត្តកម្មទី៣ ក្នុងខេត្តព្រះសីហនុ មានសិក្ខាកាមប្រមាណជាង៦០នាក់ ជានិស្សិតវិស្វករសំណង់ស៊ីវិល និងបច្ចេកវិទ្យាព័ត៌មាន មកពីសាកលវិទ្យាល័យជាតិបាត់ដំបង បានចូលទស្សនកិច្ចសិក្សា អំពីសំណង់នានា និងសំណង់គម្រោងស្ថានីយ៍ប្រព្រឹត្តកម្មទឹកខ្វក់ទី៣ ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ស្ថានីយ៍នេះ ដំណើរការដោយស្វ័យប្រវត្តិ និងអាចគ្រប់គ្រងពីចម្ងាយ តាមរយៈប្រព័ន្ធបញ្ជាដ៏ទំនើប។

លោកបណ្ឌិត លី រិទ្ធ ជាអគ្គនាយកក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD មានសេចក្តីសោមនស្សរីករាយជាខ្លាំង ពេលបានឃើញលោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ ដែលបានមកទស្សនកិច្ចសិក្សាស្វែងយល់សំណង់នានា និងសំណង់គម្រោង ស្ថានីយ៍ប្រព្រឹត្តកម្មទឹកខ្វក់ទី៣នេះ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកអគ្គនាយកក្រុមហ៊ុន បានធ្វើបទបង្ហាញដោយផ្ទាល់ នៅទីតាំងស្ថានីយ៍ទី៣ ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានប្រមាណជាង ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ Membrane Aerated Biofilm Reactor (MABR)។

លោកអគ្គនាយកបានបន្តថា សមិទ្ធផលទាំងអស់បានលេចរូបរាងឡើងនៅពេលនេះ គឺមិនមែនជាភាពចៃដន្យនោះទេ គឺកើតចេញពីការប្រឹងប្រែងការងារជារួម ទាំងកម្លាំងកាយចិត្ត បទពិសោធន៍ចំណេះជំនាញ ឆ្លងកាត់ការយកចិត្តទុកដាក់ខ្ពស់ ដោយក្រុមការងារ XWater ដែលជាវិស្វករកូនខ្មែរ។ លោកបានបញ្ជាក់ថា តាមរយៈបទពិសោធន៍ការសាងសង់អាងប្រព្រឹត្តកម្មទាំង៣ទីតាំងនេះរួចមក កត់សម្គាល់ឃើញថា សមត្ថភាព និងស្មាដៃរបស់កូនខ្មែរយើងខំធ្វើឡើងមិនចាញ់បរទេសនោះទេ អាចប្រកួតប្រជែងលើឆាកអន្តរជាតិទៅថ្ងៃមុខបានថែមទៀតផង ទាំងគុណភាព តម្លៃសាងសង់ជាដើម។

ជាចុងក្រោយលោកបណ្ឌិត លី រិទ្ធ ជាអគ្គនាយកក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD បានណែនាំ និងលើកទឹកចិត្តដល់និសិ្សតកំពុងសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល និងបច្ចេកវិទ្យាព័ត៌មាន មកពីសាកលវិទ្យាល័យជាតិបាត់ដំបង ឱ្យខិតខំប្រឹងប្រែងសិក្សាស្វែងយល់ ឱ្យកាន់តែច្រើនបន្ថែមទៀតលើជំនាញរបស់ខ្លួន កំពុងតែចាប់យក ស្របពេលខេត្តព្រះសីហនុកំពុងមានស្ថានីយ៍ប្រព្រឹត្តកម្មចំនួន៣កន្លែងកំពុងដាក់ឱ្យដំណើរការ សុទ្ធតែជាស្នាដៃរបស់វិស្វករកូនខ្មែរ។

ជាក់ស្តែង ក្រុមនិសិ្សត រំពឹងថា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នឹងមានក្លិនមិនល្អ ដោយសារតែជាទីតាំងប្រមូលទឹកកាកសំណល់ពីប្រភពផ្សេងៗនៅក្នុងក្រុង។ ផ្ទុយទៅវិញ ដំណើរទស្សនកិច្ចគឺ ពុំមានក្លិនស្អុយភាយចេញមកក្រៅឡើយ។ នេះសបញ្ជាក់ឱ្យឃើញ ពីប្រសិទ្ធដ៏ខ្ពស់របស់បច្ចេកវិទ្យា MABR ក្នុងការបំបែកសារធាតុពុលត្រឹមរយៈពេលខ្លី និងសន្សំសំចៃថាមពលអគ្គិសនី។ បច្ចេកវិទ្យានេះ ពិតជាសមស្រប សម្រាប់តំបន់ឆ្នេរទេសចរណ៍ ដូចក្រុងព្រះសីហនុ។

ដោយមើលពីការអភិវឌ្ឍ យ៉ាងឆាប់រហ័សនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន ក្រៅពីដំណើរទស្សនកិច្ចសិក្សា នៅសំណង់នានា និងសំណង់គម្រោងស្ថានីយ៍ប្រព្រឹត្តកម្មទឹកខ្វក់ទី៣ លោកគ្រូ អ្នកគ្រូ និងនិសិ្សតប្រមាណជាង៦០នាក់ក៏បានទៅទស្សនានៅតាមបណ្តារម្មណីយដ្ឋានផ្សេងៗទៀតក្នុងខេត្តព្រះសីហនុផងដែរ។

គូសបញ្ជាក់ដែរថា ស្ថានយ៍អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ បានចាប់ផ្តើមការសាងសង់ឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ហើយចាប់ដំណើរការចម្រោះនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ៕

អត្ថបទដែលជាប់ទាក់ទង