ឧត្តមសេនីយ៍ទោ គង់ មនោ អបអរសាទរ និងគោរពជូនពរនាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ និងតែងតាំងជា អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសដែល ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជទាន ត្រាស់បង្គាប់តំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ និងតែងតាំងជា អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយប្រោះព្រំបីបាច់ថែរក្សាការពារ និងប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនចំពោះឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី សូមបានប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕