**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម ងួន រតនៈ ៖ សៀវភៅ “ហ៊ុន សែន កម្ពុជា” រៀបរាប់អំពីដំណើរជីវិត និងប្រវត្តិសាស្ត្រនយោបាយសម្ដេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាអភិវឌ្ឍជាតិ ពីគំនរបែកបាក់ដោយសារសង្គ្រាម


ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា សៀវភៅ “ហ៊ុន សែន កម្ពុជា” បានបង្ហាញអត្ថន័យអំពីដំណើរជីវិត និងប្រវត្តិសាស្ត្រនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្រួបបង្រួមផ្សះផ្សាអភិវឌ្ឍជាតិ ពីគំនរបែកបាក់ដោយសារសង្គ្រាម ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ប្រសាសន៍ដ៏មានអត្ថន័យបែបនេះ ថ្លែងនៅក្នុងពិធី បាឋកថា និងផ្សព្វផ្សាយសៀវភៅ “ហ៊ុន សែន កម្ពុជា” ហើយពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក អៀង ពិសី អ្នកនិពន្ធសៀវភៅ និង លោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមផ្សព្វផ្សាយសៀវភៅ នៅសាលាប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា សៀវភៅ “ហ៊ុន សែន កម្ពុជា” ជាឃ្លាំងចំណេះដឹងដុសខាត់ផ្នត់គំនិតមនុស្ស ឲ្យយល់កាន់តែច្បាស់ពី គុណតម្លៃរបស់ថ្នាក់ដឹកនាំ ដែលមានបញ្ញាវាងវៃ មានចក្ខុវិស័យខ្ពស់ ដែលបានដឹកនាំកម្ពុជាពីប្រទេសដែលពិភពលោកស្គាល់ថា ជាលេណដ្ឋានសង្គ្រាម ឲ្យក្លាយជាប្រទេសដែលមានសន្តិភាព មានការអភិវឌ្ឍគ្រប់ទីកន្លែង។

ឯកឧត្តម ងួន រតនៈ សម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះក្រុមការងារស្រាវជ្រាវសៀវភៅ ហ៊ុន សែន កម្ពុជា ដែលខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រង និងតាក់តែងឲ្យកើតចេញជាសៀវភៅកម្រាស់ជាង១ពាន់ទំព័រនេះឡើង។ ហើយសៀវភៅនេះ កើតចេញពីបទពិសោធន៍ ឆន្ទៈ មនសិកាស្នេហាជាតិ របស់ឥស្សរជនកំពូលៗរបស់ជាតិ នឹងក្លាយជាមគ្គុទេសក៍ដ៏សំខាន់សម្រាប់ឲ្យមន្ត្រីរាជការ សិស្ស និស្សិត យកធ្វើជាគំរូ ជាពិសេសគឺ មហាវីរភាពគម្រូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងជាស្ថាបនិកសន្តិភាព ស្ថាបនិកនយោបាយឈ្នះ ឈ្នះ ៕

អត្ថបទដែលជាប់ទាក់ទង