**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៥គ្រួសារ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្ត នាព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៥គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ២២,០០០,០០០៛(ម្ភៃពីលានរៀល)។

ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្ត។

ថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពទាំង០៥គ្រួសារមានឈ្មោះដូចខាងក្រោម៖

គ្រួសារទី១៖ ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ជួន សារ៉ាត់ ត្រូវជាភរិយាសព លោកវរសេនីយ៍ទោ យឹម សាមឿន មន្រ្តីនគរបាលជាតិចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

គ្រួសារទី២៖ ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ង៉ែត សាត ត្រូវជាភរិយាសព លោកព្រិន្ទបាលឯក ប៊ុត សំបូរ មន្រ្តីនគរបាលជាតិ ចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិកំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្តតាកែវ។

គ្រួសារទី៣៖ ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ឡាយ ស៊ីដា ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ឈុំ ឈឿន មន្រ្តីនគរបាលជាតិចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ)ស្ថិតនៅភូមិ០២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

គ្រួសារទី៤៖ ទទួលថវិកាចំនួន ២,០០០,០០០៛(ពីលានរៀល) ជូនដល់លោកស្រី ឡាយ ស៊ីដា ត្រូវជាភរិយាសព លោកឈុំ ឈឿន មន្រ្តីគរបាលចូលនិវត្តន៍ជាតិ មរណៈភាពកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិ០២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

គ្រួសារទី៥៖ ទទួលថវិកាចំនួន ២,០០០,០០០៛ (ពីលានរៀល) ជូនដល់លោកអនុសេនីយ៍ឯក ពៅ បូរ៉ាន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលចារ នៃអធិកាដ្ឋាននគរបាលស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវជាស្វាមីសព លោកស្រី ឆុំ ស្រីពៅ មរណៈកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិអង្គ ឃុំក្រាំងយ៉ូវ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្តែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អ​ដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ឯកឧត្តម បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង