**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប

ឧបនាយករដ្ឋមន្ត្រី​ ហង់ជួន​ ណារ៉ុន​៖ ការលេីកកម្ពស់វិស័យអប់រំផ្ដោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់មធ្យមសិក្សា

ភ្នំពេញ៖​ ឯកឧត្ដមបណ្ឌិតសភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន​ និងកីឡា​ នៅថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២៣​ បានដឹកនាំកិច្ចប្រជុំ​ និងជួបសំណេះសំណាល​ ព្រមទាំងអបអរសាទរដល់សមិទ្ធិផលការងារដែលសម្រេចបានក្នុងរយៈពេល១០ឆ្នាំកន្លង​ទៅនេះ​ និងរៀបចំយុទ្ធសាស្ត្រការងារដេីម្បីកំណែទម្រង់វិស័យអប់រំក្នុងអាណត្តិថ្មីឆ្នាំ២០២៣-២០២៨​ និងចូលរួមចំណែកក្នុងកំណែទម្រង់រដ្ឋាភិបាលថ្មីអាណត្តិទី៧។

កិច្ចប្រជុំនេះមានគោលដៅដាក់ចេជាយុទ្ធសាស្ត្រ​ក្នុងការសម្រួចអាទិភាពនៃកំណែទម្រង់ក្រសួងអប់រំ​ យុវជន​ និងកីឡា​ សម្រាប់ឆ្នាំ២០២៣-២០២៨​ ដោយយោងតាមអនុសាសន៍របស់​ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា​ នៅក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧​។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ​បានលេីកឡើងថា​ ការលេីកកម្ពស់វិស័យអប់រំផ្ដោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់មធ្យមសិក្សាតាមរយៈការពង្រឹងកិច្ចការសំខាន់ៗរួមមាន៖
ទី១.​ការពង្រឹងអភិបាលកិច្ចសាលារៀន។
ទី២​.ការពិនិត្យ​ កែសម្រួល និងរៀបចំកម្មវិធីសិក្សា​ និងសកម្មភាពក្រៅម៉ោងសិក្សា។
ទី៣​.​ការយកចិត្តទុកដាក់ទៅលេីសុខភាពសិស្ស​។
ទី៤​.​ការជំរុញ​ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតាអាណាព្យាបាល​ និងសហគមន៍ក្នុងការអប់រំ​។

ក្នុងអាណត្តិទី៧​នេះ​ រាជរដ្ឋាភិបាលកម្ពុជា​ នឹងដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដែលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទីមួយសម្រាប់ដំណាក់កាលបន្ទាប់នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ។ ក្រសួងអប់រំ​ យុវជន​ និងកីឡានឹងបន្តកំណែទម្រង់វិស័យអប់រំ​ដែលផ្ដោតលើការពង្រឹងគុណភាពអប់រំនៅគ្រប់កម្រិតសិក្សាការបង្កើនការចូលរៀនមុខវិជ្ជាវិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា​ ការអប់រំឌីជីថល ជំរុញការពង្រឹងការបណ្ដុះបណ្ដាលជំនាញសម្រាប់យុវជន​ ពង្រឹងការអប់រំកាយ​ និងកីឡានិង​ភាពជាពលរដ្ឋល្អ ៕

អត្ថបទដែលជាប់ទាក់ទង