**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា**ឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ**សម្ដេចបវរធិបតី លើកទឹកចិត្តសមាគមសិល្បករខ្មែរ បណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដផ្សព្វផ្សាយឱ្យកាន់តែផុលផុស តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ**អ៉ីស្រាអែល ណែនាំដល់ក្រុមបេសកម្មការទូតរបស់ខ្លួននៅអឺរ៉ុប ព្យាយាមធ្វើយ៉ាងណាឱ្យក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់នៅយេម៉ែន ត្រូវបានចាត់ថ្នាក់​អង្គការ​ភេរវករ**មេដឹកនាំថ្មីនៅស៉ីរី ឈានដល់កិច្ចព្រមព្រៀង ជាមួយ​បណ្តាក្រុមឧទ្ទាម នៅប្រទេសមជ្ឈិមបូព៌ា ស្តីពីរំសាយនិងការធ្វើសមាហរណកម្មក្រុមទាំងនោះ នៅក្រោមក្រសួងការពារជាតិ**ក្រុមហ៊ុន Toyota Motor of North America នឹងបរិច្ចាគប្រាក់ ១លានដុល្លារ ដល់ពិធីឡើងកាន់តំណែង របស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump**កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**គ.ជ.ប បើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ មុននឹង គ.ជ.ប សម្រេចដាក់ប្រើជាផ្លូវការ**ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្តល់មតិសំខាន់ៗ ៦ចំណុច ដល់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សា រាជធានី ខេត្ត

កាកបាទក្រហមកម្ពុជា បើកកិច្ចប្រជុំដំបូង​ ដើម្បីត្រៀមរៀបចំមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពជា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដំបូង​ ដើម្បីត្រៀមរៀបចំមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៣ខាងមុខនេះ។

កិច្ចប្រជុំនេះ​ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា មន្ត្រីនាយកដ្ឋានទាំង៥ និងស្ថាប័នពាក់ព័ន្ធមួយចំនួនសរុបចំនួន ៥១នាក់។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់មន្រ្តីបុគ្គលិកទាំងអស់ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មក្នុងការជួយសម្រួលការលំបាកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ក៏ដូចជាការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ដែលជាក្រុមការងារពាក់ព័ន្ធនឹងការរៀបចំមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧នេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានឱ្យដឹងទៀតថា នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំលើកដំបូងនេះ​ គឺមានការប្រកាសសេចក្តីសម្រេច ស្តីពីការចាត់តាំងគណៈកម្មការ និងអនុគណៈកម្មការ រៀបចំមហាសន្និបាត កាកបាទក្រហមកម្ពុជា អាណត្តិទី៧ ដែលនៅក្នុងនោះ គឺមានសមាសភាព ដែលបានចូលរួមមកពីគ្រប់មជ្ឈដ្ឋានដែលពាក់ព័ន្ធ ដើម្បីរៀបចំមហាសន្និបាតនាពេលខាងមុខ។

កិច្ចប្រជុំមានការចូលរួមយ៉ាងផុសផុល និងមានការលើកនូវយោបល់ ក៏ដូចការផ្លាស់ប្តូរ ចំណុចមួយចំនួននៃនីតិវិធី ក៏ដូចជាដំណើរនៃរបៀបវារៈសម្រាប់មហាសន្និបាត នៅថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បានរាយការណ៍ពីចំណុចសំខាន់របាយការណ៍របស់គណៈកម្មការ និងអនុគណៈកម្មការទាំង៤ ដើម្បីយល់ពីភារកិច្ចដែលខ្លួនត្រូវបំពេញសម្រាប់មហាសន្និបាត និងរាយការណ៍ចំណុចសំខាន់អំពីរបាយការណ៍កិច្ចប្រជុំលើកទី១កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។

ទន្ទឹមនឹងនោះដែរ​ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានស្នើដល់ក្រុមការងារធ្វើការកែសម្រួលឱ្យមានលក្ខណៈ សមស្រប ទៅតាមលក្ខន្តិកៈរបស់កាកបាទក្រហមកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព ក៏ដូចជាយុត្តិធម៌ ទៅតាមគន្លងរបស់កាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានស្នើសុំឱ្យក្រុមការងារពិនិត្យទៅតាមលក្ខន្តិកៈ ក៏ដូចជានីតិវិធីឱ្យសមស្របទៅតាមចរន្តនៃលក្ខណៈរបស់ជាតិ-អន្តរជាតិ ដើម្បីឲ្យដំណើរការមហាសន្និបាតនេះ ប្រកបដោយតម្លាភាព និងការប្រកាន់ខ្ជាប់ទៅតាមលក្ខន្តិកៈដែលបានចែងនៅក្នុងសៀវភៅលក្ខន្តិកៈ របស់កាកបាទក្រហមកម្ពុជា។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ គឺមានមតិយោបល់ល្អៗ និងមានការឯកភាពមតិរួមមួយ ក៏ដូចជាដាក់ស្នើរសុំការអនុម័តនូវការងារមួយចំនួន ហើយអគ្គលេខាធិការរដ្ឋាននឹងចំរបៀបវារៈឡើងវិញដើម្បីឲ្យដំណើរមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ នាពេលខាងមុខប្រកបទៅដោយភាពរលូន៕

អត្ថបទដែលជាប់ទាក់ទង