**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧបនាយករដ្ឋមន្ត្រី​ ហង់ជួន​ ណារ៉ុន​ ដឹកនាំកិច្ចប្រជុំស្ដីពី​ ការផ្សព្វផ្សាយយុទ្ធសាស្ដ្រកំណែទម្រង់វិស័យអប់រំ ឆ្នាំ២០២៣-២០២៨ សម្រាប់កំណែទម្រង់រដ្ឋាភិបាលថ្មីអាណត្តិទី៧

ភ្នំពេញ៖​ ឯកឧត្ដមបណ្ឌិតសភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន​ និងកីឡា​ នាថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២៣​ បានដឹកនាំកិច្ចប្រជុំ​ ការផ្សព្វផ្សាយយុទ្ធសាស្ដ្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨​ សម្រាប់កំណែទម្រង់រដ្ឋាភិបាលថ្មីអាណត្តិទី៧។

ក្នុងឱកាសនោះ​ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍លេីកឡេីងស្តីពី​ “យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១” និង​ “វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា”​ ព្រមទាំងអានខ្លឹមសារ ការផ្សព្វផ្សាយយុទ្ធសាស្ដ្រ កំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨​។

ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី​ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ​ ក្រសួងអប់រំ​ យុវជន​ និងកីឡា​ ប្រធានអង្គភាព​ ប្រធានមន្ទីរអប់រំ​ យុវជន​ និងកីឡា​ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការកំណែទម្រង់វិស័យអប់រំក្នុងរយៈពេល១០ឆ្នាំកន្លងមក​ ដែលបានផ្តល់លទ្ធផលគួរជាទីមោទនៈ​ ប៉ុន្តែយើងត្រូវប្រឹងប្រែងរួមគ្នាជាបន្តទៀត​ ដេីម្បីចូលរួមលេីកកម្ពស់វិស័យអប់រំនៅកម្ពុជាពិសេសនៅក្នុងអាណត្តិថ្មីនេះ​ ក្រោមការដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី៧​ ដេីម្បីចូលរួមផលិតមូលធនមនុស្សប្រកបដោយគុណភាព​ គាំទ្រដល់ភាពរីកចម្រើននៃសង្គម​ និងសេដ្ឋកិច្ចកម្ពុជា។

សូមជម្រាបថាក្នុងរយៈពេល ១០​ឆ្នាំ​ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៤-២០១៨​ និង២០១៩-២០២៣ ក្រសួងអប់រំ​ យុវជន​ និងកីឡា​ និងអ្នកពាក់ព័ន្ធបានរួមគ្នាសម្រេចកិច្ចការធំៗគួរឲ្យកត់សម្គាល់ដូចជាការបង្កើតការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា។ ជាពិសេសការអប់រំមូលដ្ឋានរយៈពេល៩​ឆ្នាំ​ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះ​ ឲ្យកូនចៅប្រជាជនដែលជួបការលំបាកមានលទ្ធភាព​ ចូលរួមបន្តការពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានសិក្សាដោះស្រាយការខាតបង់ការសិក្សាក្នុងបរិបទកូវីដ១៩​ ការបង្កើនអាហារូបករណ៍សម្រាប់សិស្សនិងនិស្សិតមកពីគ្រួសារកក្រីក្រ។

ក្រសួងអប់រំ​ យុវជន​ និងកីឡា​ បានសម្រួចវិធានការលើកកម្ពស់គុណភាព​ និងភាពឆ្លើយតបរបស់សេវាអប់រំតាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន​ និងលើកទឹកចិត្តព្រមទាំងបង្កើនស្វយភាព​ គណនីយភាព​ និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់លំដាប់ថ្នាក់ ៕

អត្ថបទដែលជាប់ទាក់ទង