**មន្រ្តីអាមេរិក២រូបអះអាងថា កងទ័ពកូរ៉េខាងជើង ចូលប្រយុទ្ធក្នុងសមរភូមិជាលើកដំបូង នៅតំបន់ Kursk របស់រុស្ស៉ី**ក្រសួងកសិកម្ម ប្រកាសព័ត៌មានស្ដីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤**អង្គភាពប្រឆាំងពុករលួយ ឃាត់ខ្លួននាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តតាកែវ និងមន្រ្តី២នាក់ ពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួន**ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យលើស្ថានភាពសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង​ ស្ថាប័ន**ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ ៖ មេដឹកនាំរបបយោធាភូមា ប្រាប់សម្តេចធិបតី ថាមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោត ក្នុងពេលវេលាសមស្របមួយ នាពេលខាងមុខ**ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការផ្ញើសារអបអរសាទររបស់មេដឹកនាំកម្ពុជា ចំពោះជ័យជំនះរបស់ឯកឧត្តម ដូ ណាល់ត្រាំ គឺជាឥរិយាបថប្រទេសជាមិត្ត**ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ៖ កិច្ចប្រជុំកំពូល GMS លើកទី៨, កិច្ចប្រជុំកំពូល អេកម៉ិក លើកទី១០ និងកិច្ចប្រជុំកំពូល CLMV លើកទី១១ នឹងជួយឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែល្អប្រសើរបន្ថែមទៀត**ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤**ក្រសួងមុខងារសាធារណៈ មិនមានគម្រោងជ្រើសរើសមន្ត្រីថ្មី ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌរបស់ខ្លួននោះទេ**លទ្ធផលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ នៅសាធារណរដ្ឋសិង្ហបុរីរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ សង្គ្រាមងាយបង្កើត តែលំបាកបញ្ចប់» «សន្តិភាពពិបាករក តែងាយបាត់បង់»**នាយឧត្តមសេនីយ៍ ស ថេត បញ្ជាកម្លាំងនគរបាលត្រូវតែពង្រឹងសមត្ថភាពបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជា កុំឲ្យមជ្ឈដ្ឋានខាងក្រៅធ្វើការលាបពណ៌ខុសការពិត**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំនួន៣រូប ដោយពុំទទួលប្រាក់បំណាច់មុខងារ**ឯកឧត្តម ហែម វណ្ណឌី អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 QMS ដល់សាលា ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ**នាយករដ្ឋមន្រ្តីចិន លោក Li Qiang បង្ហាញការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះកិច្ចប្រឹងប្រែងផ្សះផ្សា និងធ្វើអន្តរកាលនយោបាយ របស់ប្រទេសមីយ៉ាន់ម៉ា**អង់គ្លេស ដាក់ចេញនូវទណ្ឌកម្មចំនួន ៤៦ ប្រឆាំងនឹងរុស្ស៉ី រួមទាំងអ្នកដែលពាក់ព័ន្ធជាមួយក្រុមទាហានស៉ីឈ្នួល Wagner**ប្រធានាធិបតីចិន អំពាវនាវឱ្យមានស្ថិរភាពទំនាក់ទំនងជាមួយអាមេរិក ក្នុងសារអបអរសាទរលោក ដូណាល់ ត្រាំ​**ប្រទេសកាណាដា បញ្ជាឱ្យបិទអាជីវកម្មរបស់ TikTok នៅក្នុងប្រទេសរបស់ខ្លួន**ប្រទេសអាល្លឺម៉ង់ ប្រឈមនឹងការបោះឆ្នោតមុនអាណត្តិ ខណៈក្រុមចម្រុះរបស់លោក Olaf Scholz ដួលរលំ**សេតវិមាន កំពុងរួសរាន់ផ្តល់ជំនួយសន្តិសុខតម្លៃរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ខណៈដែលអាណត្តិរបស់លោកប្រធានាធិបតី ចូ បៃដិន ត្រូវបញ្ចប់នៅខែមករា ខាងមុខនេះ

ឯកឧត្តម វ៉ាន់ មុនីនាថ កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៧ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៨ ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន(COP-18) និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖ នៅថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាន់ មុនីនាថ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៧ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៨ ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន(COP-18) និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

ជាលទ្ធផលអង្គប្រជុំបានអនុម័តឯកសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-សេចក្តីថ្លែងការណ៍រួមអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កិច្ចប្រជុំលើកទី២៨ (COP-28) នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ
២-ការដាក់បញ្ជូលឧទ្យានជាតិរដ្ឋសមាជិកអាស៊ានចំនួន០២ទៅជាឧទ្យានបេតិកភណ្ឌអាស៊ាន
៣-កម្មវិធីយុទ្ធសាស្រ្តអាស៊ាន-ជប៉ុន ស្តីពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន
៤-ផែនការសកម្មភាពអាស៊ាន ស្តីពីប្រភេទទន្រ្ទានរាតត្បាត
៥-ផែនទីបង្ហាញផ្លូវគ្មានផ្សែងលើកទី២ (២០២៣-២០៣០)
៦-យុទ្ធសាស្រ្តដីមមោគអាស៊ានលើកទី២ (២០២៣-២០៣០)
៧-ផែនការការងារស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ
៨-ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការបង្កើតមជ្ឈមណ្ឌលអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ស្តីពីការត្រួតពិនិត្យការបំពុលផ្សែងអ័ព្ទឆ្លងដែន។

នៅក្នុងពិធីប្រគល់ពានរង្វាន់អាស៊ានសម្រាប់រដ្ឋសមាជិកអាស៊ាន ព្រះរាជាណាចក្រកម្ពុជា គឺលោក ហែម សុភេម និងលោកស្រី ឱក សុចិន្តា បានទទួលពានរង្វាន់ជើងឯកយុវជនអេកូអាស៊ាន និងសាលាបឋមសិក្សាគំរូក្រុង និងសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ បានទទួលពានរង្វាន់សាលាមេត្រីបរិស្ថានលើកទី៤។

កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៧ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៨ ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន(COP-18) និងកិច្ចប្រជុំពាក់ព័ន្ធ មានការចូលរួមពីរដ្ឋមន្រ្តី ឬតំណាងជាន់ខ្ពស់រដ្ឋសមាជិកទាំង១០ អគ្គលេខាធិការរងអាស៊ាន នាយកប្រតិបត្តិមជ្ឈមណ្ឌលអាស៊ានជីវៈចម្រុះ អាស៊ានបូកបីចិន ជប៉ុន និងកូរ៉េ សរុបចំនួនជាង ៣០០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង