**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម វង សូត អញ្ជើញប្រគល់អំណោយផ្ទះមួយខ្នង ជូនដូនចាស់ជរាគ្មានទីពឹងនិងជួបសំណេះសំណាយជាមួយប្រជាពលរដ្ឋក្នុងឃុំជាច ស្រុកកំចាយមារ

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០២៣ បានអញ្ជើញប្រគល់អំណោយផ្ទះថ្មមួយខ្នង ជូនដូនចាស់ជរាទីទាល់ក្រ គ្មានទីពឹងមួយរូប ឈ្មោះ​ ហ៊ួត យាត អាយុ ៨៣ឆ្នាំ រស់នៅភូមិជួរថ្នល់ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកយាយ ហ៊ួត យាត មានក្តីរំភើបឥតឧបមានៅពេលទទួលបានផ្ទះមួយខ្នងដ៏ស្រស់ស្អាតនេះ។ លោកយាយបញ្ជាក់ទាំងក្តីរំភើបថា នេះពិតជាសំណាងណាស់ដែលនៅក្នុងជីវិតលោកយាយមិនមានក្តីប្រាថ្នាថានឹងមានផ្ទះល្អស្អាតបែបនេះរស់នៅឡើយ។ លោកយាយបានថ្លែងអំណរគុណជ្រាលជ្រៅជូន ឯកឧត្តម វង សូត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសស្រី ដែលមានសន្ធាយ៉ាងធំធេង ផ្តល់អំណោយដ៏វិសេសវិសាលជូនលោកយាយនាឱកាសនេះ និងបានជូនពរឯកឧត្តម និងលោកជំទាវ បុត្រាបុត្រី ចៅប្រុសស្រី រួមនឹងក្រុមការងារទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ផ្ទះថ្មដែលជាអំណោយរបស់ ឯកឧត្តម វង សូត និងលោកជំទាវ បានប្រគល់ជូនលោកយាយ ហ៊ួត យាត នាឱកាសនេះ សាងសង់អស់ថវិកា​ ២០លានរៀល មានទទឹង​ ៤ម៉ែត្រកន្លះ និងបណ្តោយ៨ម៉ែត្រកន្លះ ដោយមានកំពាក់អំពូលភ្លើងសូឡាផងដែរ។

ក្រោយពីប្រគល់ផ្ទះជូនលោកយាយ ហ៊ួត យាត​ ហើយ ឯកឧត្តម វង សូត បានជួបសំណេះសំណាល សាកសួរសុខទុកប្រជាពលរដ្ឋ និងបានចុះពិនិត្យមើលសាលារៀនជាច​ បន្តទៀត។ សាលារៀនជាច ជាកន្លែងដែលឯកឧត្តម វង សូត ធ្លាប់សិក្សាកាលពីកុមារភាព និងក្នុងពេលបច្ចុប្បន្ននេះ ឯកឧត្តម បានផ្តួចផ្តើមកសាងអគារសិក្សាថ្មី។

នៅក្នុងឱកាសនោះ ឯកឧត្តមពាំនាំការផ្តាំផ្ញើសាកសួរសុខពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តជូនលោកតា លោកយាយ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ។ ឯកឧត្តម បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សបានដឹកនាំប្រទេស បន្តរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍកាន់តែរីកចម្រើនទៅមុខទៀត ៕

អត្ថបទដែលជាប់ទាក់ទង