**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យសាងសង់ឧបដ្ឋានសាលា ដល់វត្តគិរីសាគរ (ហៅវត្តជីធាង)**ជនភៀសខ្លួនចំនួន ៣២៥ នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍ចេញពីតួកគី មកកាន់អាហ្វហ្គានីស្ថានវិញ**រដ្ឋបាលលោក បៃដិន នៅពីក្រោយការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា**លោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ត្រូវបាន ACU សម្រេចឃាត់ខ្លួន**សហភាពអឺរ៉ុប ​ធានាបន្តគាំទ្រ​ដល់​អ៊ុយក្រែន បន្ទាប់​ពីលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតី**អគ្គីភ័យមួយឆាបឆេះចេញពីនាវាបោសសម្អាតមីនរបស់ជប៉ុន នៅតំបន់ឆ្នេរសមុទ្រ ភាគនីរតីនៃខេត្តហ្វុយគូកា**អ៊ុយក្រែន បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើទីក្រុងមូស្គូ**កម្ពុជា-​ឥណ្ឌា​ រៀបចំកម្មវិធី Diwali Night 2024**រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីប្រណាំងទូក «ង» ប្រគុំតន្ត្រីខ្នាតយក្ស និងបាញ់កាំជ្រួច ដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាតិ និងផ្តល់ភាពសប្បាយរីករាយជូនពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន ចូលរួមពិធីសូត្រមន្ត ពិធីបុណ្យកឋិនទានមហាសាមគ្គី នាវត្តស្វាយពពែ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា វត្តក្រាំងតាចាន់រតនារាម ក្នុងស្រុកត្រាំកក់**ឯកឧត្តម ឈិន កេតនា ចុះត្រួតពិនិត្យ​វឌ្ឍនភាពការងារ និងមណ្ឌលស្នាក់នៅកីឡាករអុំទូក ដំណើរឆ្ពោះទៅព្រះរាជពិធីបុណ្យអុំទូក​ បណ្តែប្រទី​ប​ និងសំពះព្រះខែ​ អកអំបុក​ឆ្នាំ២០២៤ មុខព្រះបរមរាជវាំង**ខ្មាន់កាំភ្លើងបាញ់ប្រហារលើក្រុមមនុស្ស នៅក្នុងរង្គសាលមួយកន្លែងនៅម៉ិកស៊ិក បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ១០នាក់**ទុងប្រផេះ ជាសត្វស្លាបកម្រ បង្ហាញវត្តមានកាន់តែច្រើនក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញសម្ពោធសមិទ្ធិនានា នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយស្រណោះ ស្ថិតនៅស្រុកកងមាស ខេត្តកំពង់ចាម**រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅស្រុកសៀមប៉ាង**លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី «ការបញ្ជ្រាបចំណេះដឹងយេនឌ័រ» ដល់ក្រុមការងារយេនឌ័រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ**ចិន និងឥណ្ឌូណេស៊ី ព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន លីចូម រថយន្តថាមពលថ្មី ថាមពលបៃតង និងទេសចរណ៍**កូនដំរីញីមួយក្បាលត្រូវបានជួយសង្គ្រោះ ក្រោយប្រទះឃើញបែកពីហ្វូងរស់នៅក្នុងព្រៃតែឯង នៅខេត្តមណ្ឌលគិរី**អនុរដ្ឋមន្ត្រីថៃ បំពេញទស្សនកិច្ចលើកោះគុត ដើម្បី កាត់ បន្ថយ ការ ភ័យខ្លាចអំពី អធិបតេយ្យភាព ចំពេល មាន ជម្លោះ ជុំវិញ កិច្ច ព្រមព្រៀង ឆ្នាំ ២០០១**VN Express ៖ ប៉ូលិសក្រុងហាណូយបានបិទកន្លែងបង្ហោះភាពយន្តជាង ៥០,០០០ រឿងលួចចម្លងខុសច្បាប់

រដ្ឋមន្រ្ដីក្រសួងធនធានទឹក ចុះពិនិត្យគ្រឿងចក្រនៅមូលដ្ឋានជម្រកគ្រឿងចក្រ ក្នុងឃុំគោករមៀត ស្រុកកណ្តាលស្ទឹង

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងនៅមូលដ្ឋានជម្រកគ្រឿងចក្រ ស្ថិតក្នុងឃុំគោករមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការចូលរួមអមដំណើរពីឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ប្រធាននិងអនុប្រធាននាយកដ្ឋានវិស្វកម្ម ប្រធាននិងអនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសដំណើរចុះពិនិត្យនេះ ប្រធាននាយកដ្ឋានវិស្វកម្ម និងប្រធាននាយកដ្ឋានធារាសាស្រ្ដកសិកម្ម បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបជូន ឯកឧត្ដមរដ្ឋមន្រ្តី នូវចំនួនគ្រឿងចក្រទាំងថ្មី ទាំងចាស់ និងម៉ាស៊ីនបូមទឹកចល័ត ក៏ដូចជាការងារជួសជុលថែទាំ និងកិច្ចការងារអន្តរាគមន៍។

បន្ទាប់ពីស្តាប់របាយការណ៍ពីមន្រ្ដីជំនាញ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំ និងផ្តាំផ្ញើបន្ថែមទៅប្រធាននាយកដ្ឋានជំនាញទាំងពីរខាងលើថា៖ ចំពោះរាល់គ្រឿងចក្រ ទាំងទើបទទួលបានថ្មី ត្រូវតែថែរក្សា បែងចែក និងចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ នៅក្នុងជម្រកគ្រឿងចក្រនេះ មានអគារចំនួនពីរ រួមមាន៖ អគារនាយកដ្ឋានវិស្វកម្ម និងអគារនាយកដ្ឋានធារាសាស្ត្រកសិកម្ម។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដមរដ្ឋមន្រ្តី ក៏ស្នើឱ្យមានការរៀបចំឲ្យមានមន្រ្តីប្រចាំការ និងរៀបចំបន្ទប់ការិយាល័យធ្វើការឲ្យមានរបៀបរៀបរយសម្រាប់គ្រប់គ្រងទិន្នន័យ ចុះបញ្ជីគ្រឿងចក្រ ម៉ាស៊ីនបូមទឹក សម្ភារបរិក្ខារ និងគ្រឿងបន្លាស់នានា ដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការគ្រប់គ្រង និងត្រៀមរួចជាស្រេចសម្រាប់កិច្ចការងារអន្តរាគមន៍បន្ទាន់ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។

ឯកឧត្ដមររដ្ឋមន្រ្ដី ក៏បានបន្ថែមទៀតថា ត្រូវតែបង្កើតបទដ្ឋានការងារជួសជុល និងថែទាំឱ្យបានត្រឹមត្រូវ ពីព្រោះការងារនេះ គឺជាការងារស្នូលសម្រាប់កិច្ចការងារអន្តរាគមន៍នានា ដែលយើងទាំងអស់គ្នាជាមន្ត្រីបច្ចេកទេស ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាព រួមទាំងសណ្តាប់ធ្នាប់បន្ថែមឲ្យបានត្រឹមត្រូវទៅតាមលក្ខណ:បច្ចេកទេស ថែមទាំងឲ្យមាននូវការបណ្តុះបណ្តាលជំនាញបន្ថែមទៀត ដើម្បីរកអ្នកបន្តវេន ជាមួយនឹងការលើកទឹកចិត្តផ្សេងៗ ដោយអាចបញ្ចូលឈ្មោះជាមន្ត្រីបណ្ដែតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង