**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋមន្រ្តី អ៊ាង សុផល្លែត៖ ការបំពេញការងារដោយភាពឆ្នៃប្រឌិត ជាដើមចម​ ជួយឱ្យមន្រ្តីក្រសួងបរិស្ថាន សម្រេចគោលដៅរួម សុក្រឹតកម្មបរិស្ថានកិច្ច

ភ្នំពេញ៖ ក្នុងជំនូបដំបូងជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទនៃក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ របស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការបំពេញការងារដោយភាពឆ្នៃប្រឌិត វាងវៃបត់បែនទៅតាមជំនាញ និងមានវិន័យ គឺជាដើមចមដែលជួយឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងបរិស្ថានសម្រេចបាននូវគោលដៅរួម សុក្រឹតកម្មបរិស្ថានកិច្ច។

ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា គោលដៅរួមនេះ រៀបចំឡើងស្របតាមយុទ្ធសាស្រ្តបច្ចុកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលប្រកបដោយប្រសិទ្ធិភាព ប្រសិទ្ធិផលនឹងរយៈពេលខ្លី”
ជាមួយគ្នានេះ ដើម្បីសម្រេចបាននូវការធ្វើសុក្រិត្យកម្មបរិស្ថានកិច្ច ដែលមានន័យថា ថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថានត្រូវតែមូរដៃអាវចុះអនុវត្តការងារ ដោយមិនមានការមើលបំណាំគ្នា ហើយកុំវាយតម្លៃ ឬវិនិច្ឆ័យដោយអគតិឱ្យសោះ ជារួមអាណត្តិនេះ គឺត្រូវផ្តោតលើលទ្ធផល ដែលលទ្ធផលទាំងនោះជាផលប្រយោជន៍របស់ជាតិហើយនេះជាការសន្យារបស់ថ្នាក់ដឹកនាំយើងជាមួយប្រជាពលរដ្ឋកម្ពុជាផងដែរ។ ពីព្រោះថា ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងបរិស្ថាន គឺជាតំណាងឱ្យប្រជាពលរដ្ឋជាង ១៧លាននាក់ ដែលពួកគាត់បានផ្តល់ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃក្រសួងបរិស្ថាន ក្លាយជាតំណាង និងជាអ្នកបម្រើឱ្យផលប្រយោជន៍របស់ពួកគាត់។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើបន្ថែម ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទទាំងអស់ ឱ្យសិក្សាស្វែងយល់បន្ថែមលើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទី១ត្រូវដឹង ទី២ត្រូវចេះ និងអនុវត្តឱ្យបានជាលទ្ធផលល្អប្រសើរក្នុងបុព្វហេតុជួយជាតិមាតុភូមិ។

គួររម្លឹកដែរថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខរដ្ឋសភា បានលើក ឡើងថា «កម្មវិធីនយោបាយ» ដែលលើកឡើងអំពីការធានា៥យ៉ាង របស់រាជរដ្ឋាភិបាល ក្នុងនោះមានការធានាមួយ គឺធានាបង្កើនការយកចិត្តទុកដាក់ដល់ ចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាង ភាពធន់ ទៅនឹងការប្រែប្រួល អាកាសធាតុ តាមរយៈ ការប្រើប្រាស់ឱ្យបានប្រសើរបំផុត នូវ ផលលាភ ប្រជាសាស្ត្រ និងការពង្រឹងភាពធន់ នៃប្រជាសាស្ត្រ របស់កម្ពុជា ការលើកកម្ពស់សមភាព យេនឌ័រ ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព ការខិតខំបង្កើន ហិរញ្ញប្បទាន ចីរភាព សំដៅជំរុញ ការវិនិយោគ បៃតង និងសេដ្ឋកិច្ចបៃតង; ការជំរុញ ការវិនិយោគសាធារណៈ ដែលមានភាពធន់ នឹង អាកាសធាតុ និងមានការបញ្ចេញកាបូនទាប និង ការធានាចីរភាពបរិស្ថាន ព្រមទាំងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង