មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង បង្ហាញការជឿថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រទេសកម្ពុជានិងកាន់តែរីកចម្រើន
ភ្នំពេញ៖ ក្នុងជំនួបជាមួយពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លោក ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីកសិកម្ម ស្បៀង និងកិច្ចការ ជនបទ នៃប្រទេសកូរ៉េខាងត្បូងបានបង្ហាញការជឿជាក់ថា
កម្ពុជានឹងកាន់តែរីកចម្រើន ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។
នៅក្នុងជំនួបដ៏មានសារៈសំខាន់នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាពនេះ ឯកឧត្តមបណ្ឌិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ឆុង វ៉ាងគឺន ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ លើកទី១ នៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣។ ទស្សនកិច្ចនេះ បង្ហាញអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ នៅក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត។
លោក ឆុង វ៉ាងគឺន បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ ឯកឧត្តមកិតិ្តទេ សា ភិបាល បណ្ឌិត និងបានសម្តែងការអបអរសាទរដល់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី។
លោក ឆុង វ៉ាងគឺន ក៏បានគូសបញ្ជាក់អំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងកម្ពុជា និងកូរ៉េខាងត្បូង ទាំង ក្នុងន័យកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ បន្ទាប់ពីទំនាក់ ទំនង រវាងប្រទេសទាំងពីរ ត្រូវបានផ្សារភ្ជាប់ឡើងវិញចាប់ពីចុងទសវត្សរ៍៩០។
លោកក៏បានកត់ សម្គាល់ផងដែរអំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ, កត្តាប្រ ជា សាស្រ្ត និងជាពិសេសការដឹកនាំរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ដែលនឹងធ្វើឱ្យវិស័យ កសិកម្ម ក៏ដូចជាវិស័យសំខាន់ៗដទៃទៀត មានវឌ្ឍនភាពល្អប្រសើរ នាពេលអនាគតខាងមុខ។
ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានស្វាគមន៍នូវដំណើរ ទស្សនកិច្ចរបស់ លោក ឆុង វ៉ាងគឺន និងបានថ្លែងអំណរគុណចំពោះលោក វ៉ាងគឺន និងជាពិសេស ប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានផ្ញើលិខិតអបអរសាទរ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានអរគុណចំពោះភាគីកូរ៉េ ដែលតែងផ្តល់ការគាំទ្រ និង យក អាសារដល់ពលករកម្ពុជានៅកូរ៉េ តាមរយៈមជ្ឈមណ្ឌលគាំពារការងារ ដែលផ្តល់សេវា គាំ ពារដល់កម្មករគ្រប់ប្រទេស រាប់ទាំងពលករកម្ពុជាផងដែរ។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានបង្ហាញផងដែរអំពីជំហរគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពកូរ៉េ ក្នុងការធ្វើជា ម្ចាស់ផ្ទះ រៀប ចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។
ក្នុងឱកាសនោះ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានស្នើភាគីកូរ៉េជំរុញការវិនិយោគ មក កម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់បម្រើឱ្យការនាំចេញ។ ភាគីទាំងពីរ ក៏បានឯក ភាព ក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ ហើយលោក ឆុង វ៉ាងគឺន មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំជាប្រវត្តិ សាស្រ្តរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត កម្ពុជានឹងកាន់តែរីកចម្រើនលើគ្រប់វិស័យ៕