**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ទេសរដ្ឋមន្រ្តី កែវ រ៉េមី ជឿជាក់លើសមត្ថភាពរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជរដ្ឋាភិបាល ជាពិសេសលើវិស័យសិទ្ធិមនុស្ស

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញការជឿជាក់លើសមត្ថភាពរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជរដ្ឋាភិបាល ជាពិសេសលើវិស័យសិទ្ធិមនុស្ស។

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅក្នុងរាជរដ្ឋាភិបាលថ្មី នៃនីតិកាលទី៧ ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី រួអេដា អិល ហាច តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីត្រៀមរៀបចំអបអរសាទរទិវាសិទ្ធិមនុស្ស ខួបលើកទី៧៥ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការសហការពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។

លោកស្រ្តីតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានអបអរសាទរប្រទេសកម្ពុជា ដែលជាប្រទេសដំបូងដែលបានធ្វើសកម្មភាពក្នុងការបេ្តជ្ញាចិត្តក្នុងការអបអរសាទរខួបលើកទី៧៥ ដោយមានការតែងតាំងជនបង្គោលក្នុងការរៀបចំទិវានេះ ព្រមទាំងសកម្មភាពផ្សេងៗទៀតដែលនេះបង្ហាញពីការឆន្ទៈរបស់រាជ រដ្ឋាភិបាលក្នុងការលើកកម្ពស់និងគោរពសិទ្ធិមនុស្ស។

ឯកឧត្តមប្រធានកែវ រ៉េមី ថ្លែងអំណរគុណដល់លោកស្រីតំណាងOHCHR ដែលតែងតែសហការលើវិស័យសិទ្ធិមនុស្សកន្លងមកនេះ ហើយយើងនឹងបន្តសហការជាមួយគ្នាតទៅទៀត។ ឯកឧត្តម បានបន្ត លើកឡើងថា ជាការអបអរសាទរខួបលើកទី៧៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការបញ្ជ្រៀបសកម្មភាពចំនួន២លើករួចមកហើយ នោះគឺបានរៀបចំសិក្ខាសាលាចំនួន២ ដែលជាយុទ្ធនាការ៣៦៥ថ្ងៃ នោះគឺសិក្ខាសាលាស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយនៅខេត្តបាត់ដំបង និងផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ នៅខេត្តបន្ទាយមានជ័យ។

បន្ថែមទៅលើការពិភាក្សាសម្រាប់ការងាររៀបចំអបអរខួបលើកទី៧៥នេះ ភាគីទាំងពីរបានពិភាក្សាលើការងារជាអាទិភាពរបស់គណៈកម្មាធិការសិទ្ធិមនុស្សដូចជា៖

១. ការដាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៅតាមពន្ធនាគារក្នុងរាជកធានីភ្នំពេញ ដែលជាយន្តការមួយដ៏មានប្រសិទ្ធិភាពសម្រាប់អោយជនជាប់ឃុំអាចរាយការណ៍ពីករណីរំលោភសិទ្ធិមនុស្សនៅក្នុងពន្ធនាគារបាន។

២.ការដាក់អោយប្រើប្រាស់ ការទទួលពាក្យបណ្តឹងតាមប្រព័ន្ធទូរស័ព្ទដៃ (CHRC Apps) របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីសម្រួលដល់ការដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅតាមបណ្តា រាជធានី ខេត្ត។

៣ ការងារអាយឆា (AICHR) ដែលប្រមុខរាជរដ្ឋាភិបាលបានសម្រេចប្រគល់តួនាទីដល់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.)ទទួលបន្ទុក ដែលមកដល់ពេលនេះ គ.ស.ម.ក. បានរៀបចំនឹងដឹកនាំកិច្ចប្រជុំ សំខាន់ៗប្រចាំឆ្នាំនិងចូលរួមកិច្ចប្រជុំផ្សេងៗទៀត។

៤.ការរៀបចំបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សមួយដែលឯករាជ្យ ស្របតាមគោលការណ៍ទីក្រុងប៉ារីស ដែលគ្រោងនឹងបង្កើតនៅពេលខាងមុខ។

លោកស្រីតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា សង្ឃឹមនឹងសំណូមពរឱ្យរក្សាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបច្ចុប្បន្ន ដោយយោងទៅលើភាពចាំបាច់ បើទោះជាគណៈកម្មាធិការជាតិសិទ្ធិមនុស្សត្រូវបានបង្កើតឡើងក៏ដោយ។ លោកស្រីសង្ឃឹមថាស្ថាប័នទាំងពីរនឹងសហការជាមួយគ្នា ដើម្បីលើកកម្ពស់និងពង្រឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានឹងរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយពីរបាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៏ ព្រមទាំងកិច្ចពិគ្រោះយោបល់លើរបាយការណ៍ត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR)នាពេលខាងមុខ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបទៅកាន់លោកស្រី តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា លោកមានជំនឿជឿជាក់ទៅលើសមាសភាពរាជរដ្ឋាភិបាលដោយសារតែ ឯកឧត្តម ជឿជាក់លើសមត្ថភាពដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជ រដ្ឋាភិបាល ជាពិសេសលើវិស័យសិទ្ធិមនុស្សនេះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង