នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ២៤ម៉ោង របស់នាយករដ្ឋមន្ត្រី គឺដើម្បីបម្រើប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ២៤ម៉ោង របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត គឺដើម្បីបម្រើប្រជាពលរដ្ឋ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិក នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ៕