នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ បើចង់ឈ្លោះជាមួយខ្ញុំចាំឈ្លោះ ជាមួយអ្នកនាំពាក្យរបស់ខ្ញុំទៅ
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ឯកឧត្ដមគ្មានពេលវេលាឈ្មោះជាមួយ អ្នកនយោបាយរត់ចោលស្រុកទេ ប៉ុន្តែបើចង់ឈ្លោះចាំ ឈ្លោះជាមួយអ្នកនាំពាក្យរបស់ឯកឧត្ដមទៅ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិក នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បញ្ជាក់ថា ពេលវេលារបស់ឯកឧត្ដម គឺទុកសម្រាប់ប្រទេសជាតិ និងប្រជាជន ៕