បណ្ឌិត ហ៊ុន ម៉ាណែត៖ នយោបាយរបស់បក្សប្រជាជន បន្តកំណត់អាទិភាព មនុស្ស ទឹក ផ្លូវ ភ្លើង ហើយបន្ថែមជាមួយបច្ចេកវិទ្យា
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា នយោបាយរបស់គណបក្សប្រជាជនកម្ពុជា បន្តកំណត់អាទិភាព មនុស្ស ទឹក ផ្លូវ ភ្លើង ហើយបន្ថែមជាមួយបច្ចេកវិទ្យា ដើម្បីធ្វើទំនើបកម្មប្រជាពលរដ្ឋ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិក នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ៕