ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយកម្មករ និយោជិត តាមបណ្តារោងចក្រសហគ្រាសជិត២មុឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិត តាមបណ្តារោងចក្រ សហគ្រាស ចំនួន ១៨,០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕