កាកបាទក្រហមខេត្តបាត់ដំបង ទទួលថវិកាឧបត្ថម្ភ ដើម្បីបម្រើសកម្មភាពមនុស្សធម៌រពីអាជ្ញាធរ និងសប្បុរសជន
បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាក់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ចើញទទួលថវិកាផ្ទាល់ពីថ្នាក់ដឹកនាំតាមបណ្តាស្ថាប័ន មន្ទីរ អង្គភាព ពីអាជ្ញាធរមូលដ្ឋាន រួមនិងសប្បុរសជននានា ក្នុងខេត្ត ដែលបានបន្តធ្វើការបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមគាំទ្រ នូវ សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តបាត់ដំបងកន្លងមក ដែលតែងតែធ្វើសកម្មភាពឆ្លើយតបបានទាន់ពេលវេលាដើម្បីដោះស្រាយបញ្ហាកើតឡើងនិងបញ្ហាប្រឈមនានា ជួយដល់បងប្អូនក្រីក្រ កំពុងជួបការលំបាកខ្លាំង ស្រ្តីម៉េម៉ាយ ជនចាស់ជរា និងពិការ ដែលខ្វះទីពឹងពាក់ពុំនាក់អាស្រ័យដែលងាយរងគ្រោះជាពិសេសក្នុងគ្រាជួបនូវគ្រោះមហន្តរាយនិងគ្រោះរាំងស្ងួតដោយធម្មជាតិផ្សេងៗ…។ល។
ពិធីប្រគល់និងទទួលថវិកាមនុស្សធម៌ពីថ្នាក់ដឹកនាំស្ថាប័នមន្ទីរ អាជ្ញាធរស្រុក-ក្រុងនិងសប្បុរសជនដើម្បីចូលរួមសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រ
ហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ « រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម » ក្នុងនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តទទួលថវិកាពីសប្បុរសជនសរុចំនួន ៣៦លាន ៤០៦ ពាន់រៀ
ល ពីអសលោក-លោកស្រីដែលជាតំណាងមន្ទីរនិងមកពីរដ្ឋបាលស្រុកចំនួន៥ ក្នុងខេត្ត។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៣នេះ សាខាខេត្តបានទទួលនូវថវិកាពីសប្បុរសជនចំនួន១៨២ (រូប/អង្គភាព) និងចំនួនថវិកាសរុបស្មើ៤០៣លាន៣៨៩ពាន់ ៦០០រៀល។ប្រាក់ដុល្លារ ចំនួន៥៣ពាន់ ៧២៦ដុល្លារ និងប្រាក់ថៃ ចំនួន ១៧ពាន់បាត។
យោងតាមរបាយការណ៍សកម្មភាពមនុស្សធម៌ជាក់ស្តែងក្នុងរយៈពេល៨ខែឆ្នាំ២០២៣នេះសាខាខេត្តបាត់ដំបង និង អនុសាខាក្រុង-ស្រុក បានធ្វើសកម្មភាពមនុស្សធម៌ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតសរុប ២ ៤១៣ គ្រួសារ ដែលរស់នៅក្រុង-ស្រុកទាំង១៤ របស់ ខេត្តបាត់ដំបង។
កន្លងមកគ្រប់សកម្មភាពមនុស្សធម៌ក្នុងខេត្តឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត៎ដំបងតែងតែថ្លែងកោតសរសើរពីទឹកចិត្តមនុស្សធម៌និងពីការបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួននិងគោរពជូនពរ
ដល់ សប្បុរសជនទាំងអស់គ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា ក្នុងការបន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះ របស់ ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមកន្លងមក៕