**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា

ឯកឧត្តម គួច ចំរើន និងឯកឧត្តម ពុំ សេដ្ឋា ដឹកនាំកិច្ចប្រជុំស្តីពីការចុះបញ្ជីនាវា និងទូកនេសាទក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ពុំ សេដ្ឋា ប្រតិភូអមរាជរដ្ឋាភិបាល ជាប្រធានជលផល នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះបញ្ជីនាវា និងទូកនេសាទក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត មានប្រសាសន៍ក្នុងកិច្ចប្រជុំស្តីពីការចុះបញ្ជីនាវា ទូកនេសាទនៅភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីជម្រុញការលើកទឹកចិត្ត និងការផ្សព្វផ្សាយដល់ប្រជានេសាទឱ្យចូលមកស្នើសុំចុះបញ្ជីទូកនេសាទរបស់ខ្លួន រដ្ឋបាលខេត្តនឹងបញ្ចុះតម្លៃ ៥០ភាគរយ សម្រាប់ឆ្នាំ២០២៣។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំឱ្យក្រុង ស្រុក មេឃុំ ចៅសង្កាត់ យកស្មារតីនៃអង្គប្រជុំទៅផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជានេសាទរបស់ខ្លួន មន្ត្រីជំនាញត្រូវខិតខំជួយសម្របសម្រួលជូនពួកគាត់តាមនីតិវិធី ដូច្នេះសុំឱ្យប្រជានេសាទមកកាន់ច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត នឹងនៅរង់ចាំបំរើសេវារបស់ប្រជានេសាទ ម្យ៉ាងទៀតជួយកាត់បន្ថយពេលវេលា និងបង្កលក្ខណៈកាន់តែងាយស្រួលជូនពួកគាត់ អង្គភាពច្រកត្រូវខិតខំជម្រុញសម្របសម្រួលឯកសារឱ្យប្រជានេសាទ ដែលពួកគាត់មកសុំសេវា ត្រូវធ្វើយ៉ាងណាធ្វើជូនគាត់ភ្លាមៗឱ្យបានកាន់តែលឿន និងមានតម្លាភាព ដើម្បីឱ្យកម្ពុជា ចេញផុតពីកាតក្រហមរបស់សហភាពអ៉ឺរ៉ុប ត្រូវខិតខំអប់រំផ្សព្វផ្សាយដល់ប្រជានេសាទនៅក្នុងសហគមចូលមកចុះបញ្ជីទូកនេសាទឱ្យបានទាន់ពេលវេលា ក្នុងដំណាក់កាលលើកទឹកចិត្ត ក្រោយការលើកទឹកចិត្តមានការផាកពិន័យ ភូមិ ឃុំនីមួយៗត្រូវទទួលខុសត្រូវចំពោះបងប្អូនប្រជានេសាទរបស់ខ្លួនក្នុងការចុះបញ្ជីទូកនេសាទនៅក្នុងសហគមនេសាទឱ្យបានលឿនឆាប់។

ឯកឧត្តម ពុំ សេដ្ឋា ប្រតិភូអមរាជរដ្ឋាភិបាល ជាប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា បច្ចប្បន្នទូកនេសាទនៅក្នុងខេត្តព្រះសីហនុមិនទាន់បានចុះបញ្ជី បើទូកនេសាទណាបានចុះបញ្ជីហើយ យើងនឹងបំពាក់ឧបករណ៍ GPS ព្រោះសហភាពអ៉ឺរ៉ុប IU បានផ្តល់ថវិកាក្នុងការបំពាក់ឧបករណ៍ GPS តាមដានទូកនេសាទដែលបានចុះបញ្ជីរួច។ ការចុះបញ្ជីផ្តោតសំខាន់សម្រាប់ការគ្រប់គ្រងឱ្យមានតម្លាភាព ប្រសិទ្ធភាព និងការងារជួយសង្គ្រោះដោយឧបទ្ទហេតុណាមួយនៅក្នុងលម្ហរសមុទ្រ។ តាមច្បាប់កម្ពុជាទូកអូសមិនអនុញ្ញាតិឱ្យអូសនៅក្រោមជម្រៅទឹក ២០ម៉ែត្រ ដូច្នេះអាជ្ញាធរមូលដ្ឋាន និងសហគមនេសាទត្រូវកំណត់ដែននេសាទសម្រាប់ទូកនេសាទ មានដូចជា អួនអូស ទូក លបក្តាម ត្រូវពង្រីកដែននេសាទនៅក្នុងសហគម ដើម្បីរួមគ្នាថែរក្សា ការពារ និងអភិរក្សធនធានជលផលរបស់យើងឱ្យសម្បុរបែបបន្ថែមទៀតសម្រាប់ប្រជានេសាទ និងការនេសាទនាំចេញ។ ដោយសារកម្ពុជា ជាប់កាតក្រហមរបស់សហភាពអ៉ឺរ៉ុបតាំងពីឆ្នាំ២០១៤ មានរយៈពេល ៩ឆ្នាំមកហើយ ការជម្រុញចុះបញ្ជីនាវា ទូកនេសាទនេះ ដើម្បីដោះកាតក្រហមពី IU នៅពេលខាងមុខ។

សូមរម្លឹកថា នៅខេត្តព្រះសីហនុ មានពីរក្រុង និង៣ស្រុក មានទូកនេសាទតូច ធំ សរុបចំនួន ២,៥២៣ទូក ហើយទូកដែលបានសុំបង់ពន្ធដែននេសាទមានចំនួន ៦៥ទូក ៕

អត្ថបទដែលជាប់ទាក់ទង