សម្ដេចតេជោ៖ ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការរៀបចំណា ខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការ រយៈពេលកន្លងមក ហើយត្រូវបានដកចេញដោយគ្មានមូលហេតុ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងតាមតេឡេក្រាម នាថ្ងៃទី៣០ សីហានេះ ថា«ខ្ញុំគាំទ្រការកែទម្រង់តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយះពេលកន្លងមក
ហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ» ។
សម្ដេចតេជោគូសបញ្ជាក់ថា «ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយក្នុងអង្គប្រជុំដើមអាណត្តិទី៦ឆ្នាំ២០១៨ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាបន័សូមមាន
ការប្រុងប្រយត្ឋ័លើភាពអគុណធម៍សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មីបន្ថែមលើបណ្តាំរបស់ខ្ញុំកាលពីល្ងាចថ្ងៃ១០សីហា២០២៣ពេលជួបជុំ
មុនពេលគណរដ្ឋមន្ត្រីថ្មីត្រូវបានរៀបចំ» ៕