**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

រដ្ឋមន្ត្រីមហាផ្ទៃ ព្រមានដក​មន្ត្រី​ណា ពាក់ព័ន្ធជាមួយគ្រឿងញៀន និងប្រកាសលុបបំបាត់វប្បធម៌អន្តរាគមន៍គ្រប់ប្រភេទ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាន​ប្រកាស​ព្រមានដកតួនាទីមន្ត្រីណាដែលពាក់ព័ន្ធនឹងគ្រឿងញៀននិងបំបាត់វប្បធម៌អន្តរាគមន៍គ្រប់ប្រភេទ។ ការប្រកាសឯកឧត្តមអភិសន្តិបណ្ឌិតបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខ​តំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួង​មហា​ផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣​ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា៖ «ការងារនេះ ខ្ញុំនឹង ការងារ​នេះមិនចូលជ្រៅទេ ប៉ុន្តែចំពោះការងារពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន កន្លងមក​មាន​ស្នងការរងម្នាក់បានបន្លំឯកសារ ដោយអន្តរាគមន៍ដល់សម្តេចក្រឡាហោម ពេលនោះ​នីតិកាល​ទី៦ ប៉ុន្តែឥឡូវនេះ នីតិកាលទី៧ យើងលុបបាត់ចោល»។ ឯកឧត្តមអភិសន្តិ​បណ្ឌិតបានលើកឡើងថា អាណត្តិទី៧នេះ ចំពោះអ្នកដែលមានតួនាទីជាកងកម្លាំងប្រដាប់​អាវុធ បើមានការស្រាវជ្រាវឃើញពាក់ព័ន្ធនឹងការជួញដូរគ្រឿង ឯកឧត្ដមគិតថាពួកគាត់​មិនគួរ​នៅជាមួយពួកយើងទៀតទេ។ ឯកឧត្តមអភិសន្តិបណ្ឌិតអះអាងថា មន្ត្រីដែល​ពាក់​ព័ន្ធ​គ្រឿងញៀននោះបើទុកទៅមិនដឹងមានប្រយោជន៍អ្វីទៀតទេ ព្រោះថាគាត់ម្នាក់នឹង​មិន​ដឹង​បានធ្វើប៉ុន្មានឆ្នាំហើយ និងអ្នកដែលកើតទុក្ខដោយសារគាត់រាប់ពាន់នាក់។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ក្រៅពីការអន្ត​រា​គមន៍​ចំពោះគ្រឿងញៀនក៏មានការលុបំបាត់ចំពោះការអន្តរាគមន៍​ករណីផ្សេងៗទៀត​ផង​ដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានបន្ថែមថា នឹងលុបបំបាត់ចំពោះការទាក់​ទាញ​អន្តរា​គមន៍ណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ ដែលជាចំណុចមួយសំខាន់ណាស់ ។ ឯកឧត្ដមបានកត់សម្គាល់ឃើញថា កន្លងមកនេះ មានករណីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​មួយចំនួនបានដឹកនាំកម្លាំងរបស់ខ្លួនទៅការពារវិស័យឯកជនដែលមានជម្លោះ ឬមួយចំនួន​ទៀតបានដឹកនាំកម្លាំងទាំងស៊ីវិល ឬផ្នែកកងកម្លាំងនគបាលទៅការពារដី​ទាំង​នោះដែល​ទាំងនោះមិនមានជាប្រយោជន៍រួម។ ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់បន្ថែមថា៖ «ចំណុចនេះ ខ្ញុំគួរថាត្រូវលុបបំបាត់ និងពិនិត្យដាក់ទោសទណ្ឌ ចំពោះបុគ្គលនោះ ព្រោះ​មិនអាចយកកំលាំងទៅប្រើប្រាស់ទៅលើការងារបុគ្គលបានទេ»។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងបញ្ជាក់ថា ការធ្វើបែប​នេះ​នឹងធ្វើឱ្យមានយុត្តិធម៌ក្នុងសង្គមផងដែរ ហើយយុត្តិធម៌សង្គមនឹងចាប់ផ្តើមអនុវត្តន៍​ចាប់ពីអាណត្តិទី៧នេះតទៅ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃក៏បាន​លើក​ឡើងទៀតថា យុត្តិធម៌សង្គមមិនមែ នទាល់តែការធ្វើអំពើល្អជាមួយប្រជាពល​រដ្ឋនោះ​ទេ គឺត្រូវចាប់ផ្តើមចេញពីខ្លួនយើង ដូច្នេះហើយបានជាខ្ញុំទោសចំពោះឯកឧត្តម ថ្នាក់​ដឹក​នាំបណ្តាក្រសួងផ្សេងៗ ពិសេសក្នុងក្រសួងមហាផ្ទៃ ក្នុងការផ្ទេរមន្ត្រីមកចូលក្នុងក្រសួង ឬផ្ទេរ​ចេញ ឬផ្ទេរទៅតាមបណ្តាអគ្គនាយកដ្ឋាននានា ឬមួយតែងតាំងនៅអគ្គនាយក​ដ្ឋាន​ផ្សេងទៀត។ ​

ឯកឧត្តមអភិសន្តិបណ្ឌិតបានអះអាងបន្ថែមថា នឹងធ្វើការជាមួយបណ្តា អគ្គនាយក​ដ្ឋាននានាដើម្បីធ្វើការឈ្វេងយល់បន្ថែម​ដូច្នេះការផ្អាកផ្ទេរតួនាទីត្រូវផ្អាកជា​បណ្តោះ​អាសន្នការធ្វើបែបនេះដើម្បីឱ្យអ្នកថ្មី មានភាពរឹងមាំផ្លូវចិត្តក្នុងការរៀបចំ​រចនាសម្ព័ន្ធខ្លួន​ដែល​គិតថាអាចធ្វើបាន។ ឯកឧត្តមអភិសន្តិបណ្ឌិតរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «បើយើង​គិតតែធ្វើការផ្ទេរតួនាទីចុះឡើងនោះ ការបែងចែងតួនាទីភារកិច្ចមិនចប់​នោះទេ។ អីចឹង យើ​ង​ត្រូវ​បញ្ចប់ ទើបគាត់មានការទទួលខុសត្រូវចំពោះមុខ រាជរដ្ឋាភិបាល ពិសេសនោះ​រដ្ឋមន្ត្រីក្រសួងរបស់ខ្លួន»៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង