ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចូលរួមរំលែកទុក្ខដល់គ្រួសារអតីតសមាជិក ដែលប្រពន្ធរបស់លោកទទួលមរណៈភាព
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងនាំយកថវិកាមួយចំនួន និងអង្ករ៥០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកក្រូច១កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ គាំ សំណាង អតីតសមាជិកអាវុធហត្ថខណ្ឌ (ចូលសោធននិវត្តន៍)ដែលប្រពន្ធរបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕