ព្រឹកស្អែក! នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងតាខ្មៅ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ការចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅព្រឹកស្អែកនេះគឺជាលើកទី២ហើយ បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
ជាមួុយគ្នានោះទំព័រFacebook និងChannel Telegram ការងារផ្លូវការ របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងផ្សាយផ្ទាល់(Live) កម្មវិធីសំណេះសំណាលនេះ ចាប់ពីម៉ោង៧:០០ព្រឹកតទៅផងដែរ៕