**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក

បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន៖ ក្រសួងធ្វើការកំណែទម្រង់ ឧត្តមសិក្សាដោយផ្តោតលើ ៥ចំនុចសំខាន់ៗ

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ៖ ការធ្វើកំណែទម្រង់ឧត្តមសិក្សា ក្រសួងក៏បានដាក់ចេញនូវរបៀបវរៈដោយផ្តោតលើចំនុចសំខាន់ៗមានដូចជា៖

១-ពង្រឹងការគ្រប់គ្រង រៀបចំឱ្យគ្រឹះស្ថានឧត្តមសិក្សា ក្លាយជាគ្រឹះស្ថានសិក្សាសាធារណៈរដ្ឋបាល ដែលមានការទទួលខុសត្រូវ កំណត់ចក្ខុវិស័យ ឆ្លើយតបទៅនឹងការដាក់ចេញរបស់រាជរដ្ឋាភិបាល។២-ការពិនិត្យឡើងវិញនូវកម្មវិធីសិក្សាឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ឱ្យសមសម្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា នីតិកាលថ្មី ។

៣-ការលើកកម្ពស់គុណវឌ្ឍន៍របស់សាស្រ្តាចារ្យ ជាពិសេសការបណ្តុះបណ្តាល ផ្តល់ឱកាសឱ្យសាស្រ្តាចារ្យនៅកម្រិតឧត្តមសិក្សា ផ្តល់អាហារូបករណ៍សិក្សាទាំងក្នុង និងក្រៅប្រទេស ។ ៤-ការកែលម្អ ការរៀន និងការបង្រៀន ឱ្យពិនិត្យឡើងវិញនូវវិធីសាស្រ្តបង្រៀន ធានាបានការបង្រៀនឱ្យមានគុណភាពខ្ពស់ ប្រើប្រាស់វិធីសាស្រ្តទំនើបបច្ចេកវិទ្យា ដើម្បីធ្វើយ៉ាងណាការសិក្សាមានគុណភាពខ្ពស់ នៅក្នុងបរិបទថ្មី គឺការអប់រំ ឌីជីថល និងទី៥ការលើកកម្ពស់គុណភាពផ្ទៃក្នុង ។

នេះគឺជាការលើកឡើងរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ឯកឧត្តម ជា សឿន ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាល័យជាតិមានជ័យ ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម-លោកជំទាវប្រតិភូអមដំណើរ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត សាស្ត្រាចារ្យ និស្សិតជាច្រើននាក់ ។

ជាការឆ្លើយតបនឹងការប្រកាសនេះ ឯកឧត្តម ជា សឿន ត្រូវបានតែងតាំងថ្មីបានឡើងប្តេជ្ញារខិតខំអនុវត្តតួនាទីភារកិច្ច គោរពទៅតាមបទបញ្ញតិវិស័យរបស់ក្រសួងឱ្យបានខ្ជាប់ខ្ជួនខិតខំកសាងអង្គភាពឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុន អង្គការ និងស្ថាប័ននានា ទាំងក្នុងនិងក្រៅប្រទេសដើម្បីស្វែងរកការងារដល់និស្សិតដែលបានបញ្ចប់ការសិក្សា ឬជាកន្លែងកម្មសិក្សាអនុវត្តជាដើម ។

សូមបញ្ជាក់ថា៖ សាកលវិទ្យាល័យ ជាតិមានជ័យ ក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ ចំនួននិស្សិតកើនឡើងរហូតដល់ ១,៨០៩នាក់ ដែលមានចំនួនច្រើនជាង៥ដង ធៀបនឹងឆ្នាំសិក្សា ២០១៨-២០១៩ ដែលមានត្រឹមតែ ៣៥៦នាក់ ជាដំណាក់កាលមុនកំណែទម្រង់ឆ្នាំ២០២០ ៕

អត្ថបទដែលជាប់ទាក់ទង