ឯកឧត្ដម ប៉ាវ ហមផាន មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ភ្នំពេញ៖ ឯកឧត្ដម ប៉ាវ ហមផាន ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានឯកឧត្ដម ចាន់ គឹមសេង និងឯកឧត្ដម ម៉ៅ សំបុណ្យ សម្រាប់ជួយកិច្ចការងារឯកឧត្ដម ប៉ាវ ហមផាន ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។