ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារអគ្គនាយដ្ឋានធនធានមនុស្ស
ភ្នំពេញ៖ ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារអគ្គនាយដ្ឋានធនធានមនុស្ស ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានឯកឧត្ដម ហ៊ុន សុធី និងឯកឧត្ដម សុខ ច័ន្ទរិទ្ធី សម្រាប់ជួយកិច្ចការងារឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។