ឯកឧត្ដម អង មង្គល មានភារកិច្ចជួយរដ្ឋមន្ត្រីមហាផ្ទៃ លើការងារអគ្គាធិការដ្ឋាន
ភ្នំពេញ៖ ឯកឧត្ដម អង មង្គល ជារដ្ឋលេខាធិការ មានភារកិច្ចជួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារអគ្គាធិការដ្ឋាន ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រី ស សុខា ក៏បានបែងចែកការងារជូនអនុរដ្ឋលេខាធិការមានឯកឧត្ដម ធឹម សុផា និងឯកឧត្ដម ឯ វុឌ្ឍីសម្រាប់ជួយកិច្ចការងារឯកឧត្ដម អង មង្គល ។
នេះបើយោងតាមសេចក្ដីសម្រេច កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។