**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង**ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ

សហភាពអឺរ៉ុប ស្នើសុំឱ្យមានការផ្សព្វផ្សាយទូលំទូលាយអំពីបណ្ណសារ នៃសំណុំរឿង និងដំណើរការកាត់សេចក្ដីប្រកបជោគជ័យរបស់សាលាក្ដីខ្មែរក្រហម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលផុតអាណត្តិ បានស្នើសុំពិភាក្សាការងារចុងក្រោយជាមួយ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស, ប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាល ទទួលដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក.) រួមជាមួយឯកឧត្តម ហែម ក្រាញ់តូនី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្តី និងជាប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក. និងឯកឧត្ដម ថោង សុជាតិ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្តី និងជាមន្ត្រីគ្រប់គ្រងជាន់ខ្ពស់នៃអ.វ.ត.ក.។

លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ របស់សហភាព អឺរ៉ុបក្នុងរយៈពេល៤ឆ្នាំកន្លង ដែលបានរួមចំណែកដល់ដំណើរការកាត់សេចក្ដីរបស់អ.វ.ត.ក.ប្រកបដោយជោគជ័យ និងបន្តគាំទ្រដល់ការអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក និងលទ្ធផលរំពឹងទុកសមច បានក្នុងរយៈពេល៣ឆ្នាំ (២០២៣-២០២៥) ដោយបានលើកឡើងអំពីសារៈសំខាន់នៃការងារអប់រំនិង ផ្សព្វផ្សាយបណ្ណសារនៃសំណុំរឿង និងដំណើរការកាត់សេចក្ដីរបស់សាលាក្ដីខ្មែរក្រហមឱ្យបានទូលំ ទូលាយនិងមានអត្ថន័យដល់សាធារណជននិងយុវជនជំនាន់ក្រោយ ព្រមទាំងនៅថ្នាក់តំបន់និងអន្តរជាតិ ដែលជាសមិទ្ធផលនិងកេរដំណែលរបស់ជាតិ ហើយក៏ជាសមិទ្ធផលរួមរបស់មនុស្សជាតិទាំងមូលផងដែរ។

ជាការឆ្លើយតប ឯកឧត្ដម កែវ រ៉េមី បានបញ្ជាក់ថា រដ្ឋបាលសាលាក្ដីខ្មែរក្រហមកំពុងតែមមាញឹកក្នុងការរៀបចំ និងកសាងបន្ទប់តាមស្ដង់ដារអន្តរជាតិសម្រាប់គ្រប់គ្រងនិងរក្សាបណ្ណសារសំណុំរឿង ដែលមាន ជិត៤លានទំព័រ កសាងបណ្ណាល័យ និងបន្ទប់សវនាការត្រាប់( Library and Moot Court) សម្រាប់បម្រើឱ្យការងារផ្សព្វផ្សាយ, ស្រាវជ្រាវនិងបណ្តុះបណ្តាល។

ជាមួយគ្នានោះដែរ ឯកឧត្តម កែវ រ៉េមី ក៏បានជម្រាប ជូនលោកជំទាវឯកអគ្គរដ្ឋទូតថា ថ្នាក់ដឹកនាំបន្តវេន គឺប្រកប ដោយសមត្ថភាពខ្ពស់ ឈ្លាសវៃ និងជវភាព (Dynanic) ហើយលើកឡើងផងដែរថា គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមគតិបណ្ឌិតដឹកនាំដ៏ឆ្លាតវៃរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុដាក់ខ្ពស់លើការងារអប់រំ និង ផ្សព្វផ្សាយក្នុងស្មារតីឱ្យអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយទទួលបានព័ត៌មានពេញលេញលើប្រវត្តិសាស្រ្តរបស់ខ្លួនដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព, ពង្រឹងដល់ការចងចាំ(Remembrance) និង ការមិនវិលត្រលប់ឡើងវិញ(Non-Recurrence) នៃរបបឃោរឃៅបែបនេះនៅក្នុងសង្គមជាតិ។

ចំពោះតួនាទីក្នុងតំបន់និងអន្តរជាតិ លោកជំទាវឯកអគ្គរដ្ឋទូតបានលើកឡើងជាទស្សនៈថា កម្ពុជាមិន មែនជាប្រទេសក្រីក្រទៀតទេទាំងធនធាននិងបទពិសោធន៍ និងជាពិសេសជាប្រទេសមានសក្តានុពល ជាងគេក្នុងតំបន់ទាក់ទងទៅនឹងការស្វែងរកសន្តិភាពនិងការបង្រួបបង្រួមជាតិ ព្រមទាំងមានសមិទ្ធផលធំៗដូចជាការកាត់សេចក្តីដោយជោគជ័យនៃរបបខ្មែរក្រហម។ ហេតុដូចនេះ កម្ពុជាដែលមានអំណាចទន់ (Soft Power) ក្នុងដៃ គប្បីមានមហិច្ឆតា និងគួរដើរ តួនាទីឱ្យកាន់តែសកម្មនិងនាំមុខ ដើម្បីចែករំលែក បទពិសោធន៍និងសមិទ្ធផល ទាំងអស់របស់ខ្លួនទៅលើឆាកតំបន់និងអន្តរជាតិ។

ចុងបញ្ចប់ លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានលើកជាសំណូមពរចំនួន២ចំណុចដល់រាជរដ្ឋាភិបាលសម្រាប់ធ្វើការពិចារណា រួមមានៈទី១-គួរពិនិត្យលទ្ធភាពឱ្យមានកិច្ចសហការគ្នាឬលំហរ (Open Space) នៃការចូលរួមសកម្មភាពឡើងវិញរបស់សង្គមស៊ីវិល និង សកម្មជនសិទ្ធិមនុស្សប្រកបដោយ លក្ខណៈបរិយាប័ន្ន (Inclusiveness) និងទី២-គួរជំរុញសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។

ឯកឧត្តម កែវ រ៉េមី បានសន្យាពាំនាំសំណូមពរទាំងពីរខាងលើដល់ប្រមុខរាជរដ្ឋាភិបាល និងក៏បានជូនពរ លោកជំទាវឯកអគ្គរដ្ឋទូតមានសុខភាពល្អ និងទៅបំពេញការងារថ្មីជាឯកអគ្គរដ្ឋទូតនៅប្រទេសស្រីលង្ការ ឱ្យទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង