ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការបង្កើតការងារក្នុងស្រុក ជារឿងដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ហើយមិនមែនប្រមូលផ្តុំ នៅតែមួយកន្លែងឡើយ
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបង្កើតការងារនៅក្នុងស្រុក គឺជារឿងដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ហើយមិនមែនប្រមូលផ្តុំ នៅតែមួយកន្លែងនោះឡើយ។
នេះជាប្រសាសន៍របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ថ្លែងក្នុងពេលដែលអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិក នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ៕