នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលអាណត្តិថ្មី គឺយកពលរដ្ឋជាធំ ក្នុងការបម្រើ និងបំពេញភារកិច្ចរបស់ខ្លួន
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលអាណត្តិទី៧ នេះ គឺយកប្រជាពលរដ្ឋជាធំ ក្នុងការបម្រើ និងបំពេញភារកិច្ចរបស់ខ្លួន។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ប្រមាណ ១៨,០០០នាក់ នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ៕