ឯកឧត្តម ហ៊ុន ម៉ាណែត ឱ្យក្រសួងការងារយកចិត្តទុកដាក់ សម្រួលការងារនានា របស់ពលរដ្ឋអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពេលគាត់ទៅចុះឈ្មោះទទួលយកសេវា ប.ស.ស
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារយកចិត្តទុកដាក់សម្រួលការងារនានា របស់ប្រជាពលរដ្ឋអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពេលគាត់ទៅចុះឈ្មោះទទួលយកសេវាបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។
នេះជាប្រសាសន៍របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ថ្លែងក្នុងពេលដែល អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។