ឯកឧត្តម ហ៊ុន ម៉ាណែត៖ គោលការណ៍ និងការប្តេជ្ញារបស់រាជរដ្ឋាភិបាល នឹងបន្តបង្កើនប្រាក់ខែដល់កម្មករនិយោជិត និងមន្រ្តីរាជការ តាមលទ្ធភាពថវិកាដែលអាចធ្វើទៅបាន
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបជិត២ម៉ឺននាក់ មកពីរោងចក្រនានាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលការណ៍មួយរបស់រាជរដ្ឋាភិបាល និងការប្តេជ្ញាចិត្ត នឹងបន្តបង្កើននូវប្រាក់បៀវត្សអប្បបរមារបស់កម្មករ និយោជិត ក៏ដូចជាបៀវត្សរបស់មន្រ្តីរាជការទៅតាមលទ្ធភាពថវិកា ដែលយើងអាចធ្វើទៅបាន។ ពិតណាស់យើង មិនអាចធានា គុណម្តងមួយជាពីរទេ ប៉ុន្តែយើងនឹងធានា សូម្បីតែកូវីដក៏យើងត្រូវតែធានា ។