**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo

រដ្ឋបាលខេត្ដក្រចេះ ជូនដំណឹងស្តីពីការដឹកជញ្ជូនថ្មអារលើដងផ្លូវ

ភ្នំពេញ៖ រដ្ឋបាលខេត្ដក្រចេះ បានសង្កេតឃើញថា ក្រុមហ៊ុន សហគ្រាស ធ្វើអាជីវកម្មធនធានរ៉ែក្នុងភូមិសាស្ត្រខេត្តក្រចេះដែលបានដឹកជញ្ជូនផលិតផលថ្មអារលើដងផ្លូវ ដើម្បីឆ្ពោះទៅកាន់គោលដៅនានាក្នុងគោលបំណងធ្វើពាណិជ្ជកម្ម របស់ខ្លួន។ ថ្មីៗនេះ ការដឹកជញ្ជូនផលិតផលចេញពីក្រុមហ៊ុន សហគ្រាស បានបង្កឲ្យមានផលប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សាធារណៈដូចជា គ្រោះថ្នាក់ចរាចរណ៍ និងខូចខាតផ្លូវជាដើម ដែលករណីនេះបណ្តាលឲ្យខាតបង់ដល់ ផលប្រយោន៍ជាតិនិងផលប្រយោជន៍សាធារណៈ ដែលបណ្តាលមកពីការវិចខ្ចប់ទំនិញមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

រដ្ឋបាលខេត្តក្រចេះ សូមធ្វើការណែនាំដូចខាងក្រោម៖
១.ក្រុមហ៊ុនថ្មអារទាំងអស់ត្រូវដឹកជញ្ជូនទំនិញមិនឲ្យលើសទម្ងន់កំរិតកំណត់អតិប្បរមា ដែលច្បាប់បាន កំណត់ទៅតាមប្រភេទរថយន្ត។ ត្រូវសរសេរស្លាក់លេខរថយន្តសម្គាល់លើថ្មដែលដឹក។ ២.រថយន្តសម្រាប់ដឹកជញ្ជូនផលិតផលថ្មអារចេញពីក្រុមហ៊ុនត្រូវមានទ្រុងដែលមានកម្ពស់ចាប់ពី ០,៥០ម៉ែត្រឡើងទៅ ។
៣.ការដឹកជញ្ជូនថ្មអារតាមរថយន្តត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេសអោយបានត្រឹមត្រូវ ដូចជាការចងរឹតដោយប្រើខ្សែកាបអោយបានជាប់ ការប្រើកំណល់ ដោយប្រើប្រាស់ឧបករណ៍ដែលប្រកបដោយសុវត្ថិភាព។
៤.ក្រុមហ៊ុនដែលប្រើប្រាស់ផ្លូវ ត្រូវមានផែនការថែទាំ ជួសជុលផ្លូវជាប្រចាំដូចជា ការគៀរសម្រួល ការលុបជង្ហុក ការស្រោចទឹក ដើម្បីការពារសុខភាពសាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ។
៥.គ្រប់ការដ្ឋានទាំងអស់ត្រូវមានប៉ុស្តិ៍ប្រចាំការ ដើម្បីត្រួតពិនិត្យរថយន្តដែលត្រូវដឹកជញ្ជូនចេញឲ្យបានត្រឹមត្រូវតាមការណែនាំ។
៦.មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យអោយបានហ្មត់ចត់ ចំពោះការដឹកជញ្ជូនផលិតផល ថ្មអារ ក្នុងករណីពិនិត្យឃើញថាក្រុមហ៊ុនមិនបានអនុវត្តតាមសេចក្ដីណែនាំខាងលើ ជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានវិធានការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗដែលមានជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង